ហួសចិត្ត! ឆ្ងល់ថាក្លិនអ្វី បើកទ្វារខ្វាកផ្ងារជើងតូង សំរាម សំឡីអនាម័យ ស្រោមអនាម័យ ពេញបន្ទប់

សែនហួសចិត្តបន្ទប់ជួលមួយកន្លែងក្នុងប្រទេសថៃក្លាយជាទីលានចាក់សំរាម ខណៈអ្នកជួលបន្ទប់ជានារីម្នាក់រស់នៅទាំងស្មោគគ្រោក គ្មានអនាម័យ បោះចោលសំរាមពាសពេញបន្ទប់ ជាពិសេសមានក្លិនឆ្អេះឆ្អាបដូចជាគំរង់ ។

ក្នុងបន្ទប់ជួលនោះដែរគឺពេញទៅដោយសំឡីអនាម័យ ស្រោមអនាម័យ និង សំរាមផ្សេងៗទៀតដែលប្រើហើយបោះចោលពាសពេញបន្ទប់នោះ ។ ហេតុការណ៍នេះដឹងបន្ទាប់ពីស្ត្រីម្នាក់ជាម្ចាស់ផ្ទះជួលបានចូលទៅសម្អាត ព្រោះគាត់ចេះតែមានក្លិនមិនល្អមិនដឹងថាជាក្លិនអ្វីហើយក៏បានសង្ស័យបន្ទប់ជួលនោះ ព្រោះម្ចាស់ចាកចេញទៅយូរមិនឃើញមកវិញ ក្រោយមកគាត់ក៏បានបើកទ្វារចូលទៅ ស្រាប់តែឃើញហើយចង់ខ្យល់គរ ព្រោះបន្ទប់នោះសុទ្ធតែសំរាម មើលសភាពបន្ទប់ជួលរបស់គាត់សឹងតែក្លាយជាវាលគំនរសំរាមទៅហើយ ។

ទន្ទឹមនឹងឃើញហេតុការណ៍នេះ ស្រ្តីម្ចាស់ផ្ទះខាងលើក៏បានចេញសម្អាត ព្រមទាំងបានបង្ហោះសារដាស់តឿនថា «រូបភាពនេះសូមទុកជាការដាស់តឿនសម្រាប់អ្នកដែលមានជួលផ្ទះគេស្នាក់នៅគ្រប់គ្នាឱ្យបានដឹង នេះជាទិដ្ឋភាពបន្ទប់ជួលរបស់ក្មេងស្រីម្នាក់ធ្វើការសុទ្ធតែសណ្ឋាគាររីសត តែរស់គ្មានអនាម័យ គ្មានរបៀប បន្ទប់សុទ្ធតែសំឡីអនាម័យ ស្រោមអនាម័យប្រើហើយពេញបន្ទប់ ជាពិសេសចេញទៅទាំងមិនបានបង់លុយថ្លៃបន្ទប់ទៀត» ។

យ៉ាងណាមិញ នេះក៏ជាសារដាស់តឿនក្រើនរំលឹកដល់អ្នកដែលរស់នៅទាំងឡាយសូមរស់នៅដោយមានអនាម័យ រស់នៅដោយមានរបៀប បើស្រឡាញ់សុខភាព គួរកុំធ្វើដូចករណីនារីជួលផ្ទះខាងលើឱ្យសោះ ៕

error: Content is protected !!