ដឹងការពិ តច្បា ស់ ក្រោយអ្នកជំនា ញរកឃើញ ចិញ្ចៀនបុរា ណសម័យហ្វូណន មុន ស.វទី៦ មានរូបប្រាសាទពីលើបង្ហាញពី..

KHP/កម្ពុជា៖​ នៅក្នុងស្រុកអង្គរបុរីនៅខេត្តតាកែវបច្ចុប្បន្នដែលជាទីក្រុងនៃរាជធានីចាស់មួយរបស់អាណាចក្រហ្វូ-ណនអ្នកស្រុកបានរកឃើញនៅឆ្នាំ១៩៩៣ នូវចិញ្ជៀនមួយចំនួនធ្វើអំពីស្ពាន់និងប្រាក់ ដែលលំអដោយក្បាច់ជាប្រាសាទ (ប្រាសាទលើចិញ្ចៀនសម័យហ្វូ-ណន មុនស.វទី៦ អង្គរបុរី (មត១៩៩៨)។ ប្រសិនបើគេមើលលក្ខណៈរបស់ប្រាសាទសប្បនិមិត្តទាំងនោះវិញគេក៏សង្អេតឃើញថា មានលក្ខណៈប្រហែលនឹងប្រាសាទអាស្រមមហាឥសី ដែលស្ថិតប្រមាណជា ៣គ.ម ពីស្រុកអង្គរបុរី។ មានន័យថាប្រាសាទទាំងនោះស្ថិតក្នុងសម័យហ្វូ-ណន ដោយឥតសង្ស័យ។

គួរកត់សម្គាល់ផងដែរថាវត្តមានរបស់បុរាណវត្ថុទាំងនោះបានបង្ហាញឲ្យដឹងនូវលក្ខណៈពិតប្រាកដរបស់ប្រាង្គប្រាសាទក្នុងសម័យហ្វូ-ណន យ៉ាងជាក់ច្បាស់។សរុបសេចក្ដីមកផ្អែកលើចម្លាក់ចិញ្ចៀនទាំងប៉ុន្មាននេះ គេពុំចាំបាច់សង្យ័យឡើយពោលគឺបុព្វបុរសយើងលោកចេះសាងសង់ប្រាសាទតំាងពីស.វទី២ដល់ទី៥រួចស្រេចទៅហើយ។

គ្រាន់តែថាភាពសម្បូណ៍បែបនិងភាពរីកចម្រើននៃសំណង់ស្ថាបត្យកម្មឥដ្ឋទាំងនោះវាមានប្រភពចេញពីប្រទេសឥណ្ឌាខាងត្បូងតែប៉ុណ្ណោះ។ សូមជម្រាបថាក្នុងចំណោមចម្លាក់ប្រាសាទនៅលើចិញ្ចៀនស្ពាន់និងប្រា ក់យើងបានឃើញនៅលើចិញ្ចៀនខ្លះចំនួនប្រាសាទមានទៅដល់៥ពោលគឺមួយធំនៅចំកណ្ដាលនិងបួនទៀតនៅជ្រុងនីមួយៗនៃមុំ។

ជាទូទៅប្រាសាទនាសម័យនោះច្រើនតែជាប្រាសាទទោល មិនមែនសាងសង់ជាក្រុមនោះទេ។ ប្លង់ប្រាសាទទាំងពីរប្រភេទនេះដែលត្រូវបានបង្កើតឡើងនាសម័យហ្វូ-ណន ហើយឆ្លុះបញ្ជាំងឲ្យឃើញនូវការវិវត្តន៍ផ្នែកស្ថាបត្យកម្មរួចមកហើយពីប្រាសាទទោលទៅដល់ក្រុមប្រាសាទដែលមានលក្ខណៈស៊ាំញ៉ាំគួរឲ្យចាប់អារម្មណ៍។ ដោយសារតែប្រការនេះហើយទើបយើងត្រូវតែទទួលស្គាល់ថា គឺប្រាង្គប្រាសាទនាសម័យហ្វូ-ណន ដែលបានឲ្យកំណើតទៅឲ្យប្រាសាទនាសម័យចេនឡា និងដើមសម័យអង្គរយ៉ាងប្រាកដ។

ក្នុងឯកសារប្រវត្តិសិល្បៈខ្មែររបស់លោក ប័ស ស៊ឺលិយេ ឬហ្គ្រោលីយេ មិនបានបញ្ជាក់អំពីវត្តមានរបស់ប្រាង្គប្រាសាទខ្មែរនាសម័យហ្វូ-ណន ឬនគរភ្នំទេ ដោយសារគ្មានភ័ស្ដុតាងជាក់ស្ដែង។ នាដើមស.វទិ២១ យើងនេះ បើសិនជាយើងយោងទៅលើរបកគំហើញនូវរូបចម្លាក់ប្រាសាទទាំងនោះយើងអាចនិយាយបានថា ខ្មែរ

បានចេះសាងសង់ប្រាសាទរួចមកហើយមុនស.វទី៦និង៧។ ហេតុនេះនាដើមសម័យហ្វូ-ណនមិនមែនខ្មែរមិនទាន់ចេះសាងសង់ប្រាង្គប្រាសាទតាមលំនាំនៃលោកធាតុវិទ្យាឥណ្ឌាដើម្បីតម្កល់ព្រ ះទេវរូ.បជាទីគោរពស ក្ការៈរបស់ខ្លួននោះទេទោះបីជាបូជនិយដ្ឋានទាំងនោះត្រូវបានដូលរលំ ឬត្រូវបានបាត់បង់អស់ក្ដី៕

error: Content is protected !!