មកដល់ហើយ បទដំបូងដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពី ខេមរៈ សិរីមន្ត “ក្រមុំឥឡូវចាស់ៗម៉្លេះ” ពីរោះប្លែកណាស់ មើលទៅទិដ្ឋភាពនេះ សប្បាយដល់ហើយ​ (មានវីដេអូ)

ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដ៏ល្បីខ្លាំងមួយរូប ប្រចាំផលិតកម្ម រស្មីហង្សមាស ដែលពុកម៉ែ បងប្អូន មិនតិចនាក់ឡើយ នៅតែគាំទ្រយ៉ាងច្រើនដដែលមកទល់ពេលនេះ មិនថា បទញាក់ ឬ មនោសញ្ចេតនា ទេ កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត ស្ទើរមិនអាចបំភ្លេចបាន ។ រាល់បទចម្រៀងជាច្រើន របស់ សិរីមន្ត ឲ្យតែចេញម្តងៗ សុទ្ធតែទាក់បេះដូងអ្នកស្តាប់។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ នេះទៀត ខាងផលិតកម្ម បានបញ្ចេញបទដំបូង របស់លោក ដើម្បីអបអរ និងទុករាំលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតចូលមកក្នុងពេលឆាប់ៗនេះ។

បទនេះមានចំណងជើងថា “ក្រមុំឥឡូវចាស់ៗម៉្លេះ” ដែលជាការ និពន្ធទំនុកច្រៀងដោយ Avid Steinberg, និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ ឈិត តេងរិទ្ធ ពិសេសដឹកនាំសម្តែងដោយភរិយារបស់លោកផ្ទាល់តែម្តង គឺ លោកស្រី គួយ ផល្លី។

ស្តាប់ចប់សឹងមិនទាន់ ហ្វេនៗ បានចូល comment ព្រាត ថា ៖ ពីរោះណាស់, និយាយពីថា អាយដលខ្ញុំឥឡូវ ចេញម៉ាបទៗ ឡូយកប់ស៊េរីអ៊ីចឹងហ្មង ពិសេសមួយបទនេះ បានបង្ហាញសំលៀកបំពាក់ខ្មែរ បែបស្រុកស្រែ ជនបទ យ៉ាងសមសួន មិនខើចលើ ខើចក្រោម,

ឆ្នាំហ្នឹងមិនដឹងថា រាំបទណា ទុកបទណាទេ បើសុទ្ធតែពីរោះគ្រប់បទអ៊ីចឹង, ទិដ្ឋភាពមើលទៅ សប្បាយណាស់​ ពេញចិត្តតែម្តង, រង់ចាំយូហើយបង ពិតជាពីរោះណាស់ ឆ្នាំហ្នឹងដឹងរាំហុយដីហើយ ស្តាប់ទៅចង់រាំណាស់។

ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យរងចាំយូរ សូមស្តាប់ និងទស្សនាទំាងអស់គ្នា ៖

error: Content is protected !!