រថយន្តស៊េរីទំនើប​Bentley​ទើប​តែទិញតម្លៃ៣៥ម៉ឺនដុល្លារ ត្រូវរ៉ឺម៉កកង់បីបុកពីក្រោយ រងការខូចខាតផ្អើលផ្លូវ២៧១!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានម៉ូតូរ៉ឺម៉កកង់បីបើកបុកក្រោយរថយន្តស៊េរីទំនើបម៉ាកBentley ដែលបើកបរដោយយុវជនម្នាក់ ទើបតែទិញតម្លៃ៣៥ម៉ឺនដុល្លារ គ្មានស្លាកលេខ បណ្តាលឲ្យរងការខូចខាត​។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ២​៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងនិងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ក្រោយមកម្ចាស់រថយន្តមិនបានទារសំណងនោះទេ ដើម្បីបញ្ចប់រឿង៕