ម្នាក់សម័យ ម្នាក់បុរាណ ខាត់ សុឃីម និង មាស សុខសោភា ពិតជាស្រស់ស្អាតមិនចាញ់គ្នាទេ!

ភ្នំពេញ៖ កាលពីថ្មីៗនេះ ផេកផ្លូវការរបស់កំពូលតារាចម្រៀងស្រី ល្បីលំដាប់ជួរមុខកញ្ញា មាស សុខសោភា បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹក ជាមួយនឹងតារាពហុជំនាញ ច្រៀងបានទាំងបុរាណនិងសម័យ អ្នកនាង ខាត់ សុឃីម ធ្វើឲ្យទស្សនិកជន អ្នកទស្សនាមានការភ្ញាក់ផ្អើលជាខ្លាំង។

ដោយក្នុងនោះ តារាល្បីឈ្មោះទាំង ២ដូង បានតុបតែងខ្លួន ២រសជាតិផ្សេងគ្នាដោយអ្នកនាង ខាត់ សុឃីម បានស្លៀកសម្លៀកបំពាក់បែបបុរាណ ដែលមានហូលផាមួងខ្មែរ។ ដោយឡែក ម្ចាស់បទ «ម្នាក់ឯងមិនស្លាប់ទេ» កញ្ញា មាស សុខសោភា វិញ បានជ្រើសរើសស្ទីលតែងខ្លួនបែបសម័យថ្មី ជាមួយរ៉ូបវែងអូសដី ដែលជាស្នាដៃច្នៃម៉ូត ដោយកូនខ្មែរ។

ជាក់ស្ដែង បើទោះជាអ្នកទាំង២ តុបតែងខ្លួន ស្ទីល២ខុសគ្នាក៏ពិតមែន ប៉ុន្តែចំពោះរូបសម្រស់នៃតារាស្រីមួយគូនេះ ពិតជាមានភាពស្រស់ស្អាតមិនធម្មតាឡើយ ពិតជាគួរឲ្យសរសើរមែនទែន៕