មាស​ ​សុខ​សោភា​ ​លា​អ្នកគាំទ្រ​ទៅ​សម្តែងនៅកាណាដា​​កន្លះឆ្នាំ !​

​នេះ​ជាលើកដំបូង​ហើយ ដែលតា​រា​ចម្រៀង​សំឡេង​ផ្អែម​ ​មាស​ ​សុខ​សោភា​ ​លា​អ្នកគាំទ្រ​ចេញទៅ​សម្តែង​នៅ​ប្រទេស​កាណាដា​រយៈពេល​វែង​ ខុសប្លែក​ពី​ការ​ចេញទៅ​សម្តែង​នៅ​ក្រៅប្រទេស​នាពេលកន្លងមក​ ​។​ ​បើ​តាម​គម្រោង​ ​មាស​ ​សុខ​សោភា​ ​ចាកចេញ​ទៅ​នៅ​ថ្ងៃទី ១៨ ខែមេសា នេះ​តែម្តង​ ​។​ ​

ដោយសារ​ការ​ចេញទៅ​សម្តែងនៅ​ប្រទេស​កាណាដា​លើក​នេះ​មាន​រយៈពេល​ដល់ទៅ​កន្លះ​ឆ្នាំ ​ទើប​តារា​​ចម្រៀង​រូប​នេះ​ ក៏បាន​រៀបចំ​ពិធីជប់លៀង​លា​មិត្តភក្តិ​ និង​ អ្នកគាំទ្រ​កាលពី​ប៉ុន្មាន​ថ្ងៃមុននេះ ​ដោយមាន​ការចូលរួម​ជូនពរ​ពីសំណាក់​មិត្តភក្តិ​សិល្បៈ​ និង ​អ្នកគាំទ្រ​ជាច្រើន​ ​។​ ​ក្នុង​នោះ​ក៏​មាន​ហ្វេ​នៗ​មួយចំនួន​បាន​​សម្តែង​ការ​សោក​ស្តាយ ​ដោយ​ខកខាន​ពុំបានឃើញ​សកម្ម​ភាព​ថ្មី​ៗ​របស់​អាយ​ដល​ខ្លួន​រយៈពេល​ជាច្រើន​ខែ​ ​។​ យ៉ាងណា មាស សុខសោភា​ បានថតបទចម្រៀងថ្មីៗសម្រាប់អ្នកគាំទ្ររបស់ខ្លួនផងដែរ ។


​មានមិត្តភក្តិដែលជិតស្និទ្ធជាមួយនាងបាន​បង្ហើបប្រាប់​ថា ​មិន​ត្រឹមតែ​ទៅ​សម្តែង​នៅ​ប្រទេស​កាណាដា​ប៉ុណ្ណោះទេ​ ​មាស​ ​សុខ​សោភា​ ​ក៏​បន្ត​ទៅ​សម្តែង​នៅ​សហរដ្ឋ​អាមេរិក​ទៀតផង​ ​។​ ​ហើយការ​ចញ​ទៅ​សម្តែងជាច្រើន​ខែ​របស់​ ​មាស​ ​សុខ​សោភា​ ​នៅ​ប្រទេស​កាណាដានោះ ​ក៏​ជា​ឱកាស​ដែល​នាង​កើប​លុយ​មិន​ស្ទើរ​ដែរ​ ​​ព្រោះ​សំឡេង​ដ៏​ផ្អែម​របស់​ ​មាស​ ​សុខ​សោភា​ ​អាច​បត់បែន​គ្រប់​បទចម្រៀង​មិនថា​ បទ​ពីដើម​ឬបទ​សម័យថ្មី​នោះ​ទេ​ ​។​

​ដោយ​សារ​តែ​មានការមមាញឹក​នៅក្នុង​ការងារ​ជាបន្តបន្ទាប់នោះ បាន​ធ្វើ​ឱ្យ​ ​មាស​ ​សុខ​សោភា​ ​ខកខាន​ក្នុង​ការ​យកកូនមក​ប្រឡែងដូចមិត្តភក្តិ ​។​ ​បើ​គិត​មកដល់ពេលនេះ ​នាង ​និង ​គូស្នេហ៍​លោក​ ​អ៊ិ​ត​ ​ដារ៉ា​ ​បាន​រួមរស់​ជាមួយគ្នា​ជិត​ ​១០​ ​ឆ្នាំ​មកហើយ​ ​៕​ ​

You may have missed