ខ្លាំងបាត់ ចូលដណ្តើមម៉ូយមិនមើលម្ចាស់តំបន់ ក៏បង្កជាទំនាស់រហូតដល់សន្លប់ម្នាក់នៅនឹងកន្លែង

អ្នករត់កង់បីឥណ្ឌាចូលដណ្តើមម៉ូយខុសតំបន់ បានបង្កជាទំនាស់ពាក្យសំដីរហូតឈានដល់ការវាយគ្នាមួយប្រាវជាមួយក្រុមម៉ូតូឌុប និងកង់បីប្រចាំតំបន់គល់ស្ពាន់ជ្រោយចង្វារត្រើយខាងលិច ដែលបណ្តាលអោយបុរសរត់កង់បីឥណ្ឌាសន្លប់ស្តូកមួយសន្ទុះ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់គេឯងកាលពីវេលាម៉ោង០៨:៤០នាទីយប់ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅក្បែរគល់ស្ពានជ្រោយចង្វាត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

បុរសរត់កង់បីឥណ្ឌាមានឈ្មោះ​ ឆុន​ រិទ្ធ​ អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅ ភូមិដំណាក់ត្រាច​ ឃុំក្សេមក្សាន្ត​ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ សព្វថ្ងៃស្នាក់នៅផ្ទះជួល​ នៅម្តុំទួលសង្កែ​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ក្រោយពេលកើតហេតុជបរងគ្រោះបានទៅដាក់ពាកបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលស្រះចក ដើម្បីបន្តនីតិវិធី.

You may missed