ប្រទះឃើញក្បាលសពជីដូន និង ចៅស្រី ដែលឃាត.ករសម្លាប់កាត់យកទៅកប់ចោល

កំពុងចាម៖ ករណីកាត់ក្បាលជីដូន និង ចៅស្រី​ នៅស្រុកព្រៃឈរ​ខេត្តកំពង់ចាម ពេលនេះ​ប្រទះរកឃើញក្បាលសព ​ដែលឃាតករសម្លាប់កាត់ក្បាល​ កប់ចោលនោះហើយ ដោយសារសត្វឆ្កែ កកាយពាំ​យកមកក្នងភូមិ នៅឃុំថ្មពូនស្រុកព្រៃឈរ​ដែលមានចំងាយប្រមាណជាង២គីឡូមែតពីកន្លែងកើតហេតុ ។ ការប្រទះឃើញដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅរសៀល​ ថ្ងៃទី១៨​ ខែមេសា ឆ្នាំ២០១៩ ​បន្ទាប់ពីអំពើឃាតកម្មដ៏ឃោរឃៅនិងមិនគួរឲ្យកើតមានតទៅទៀតនេះបានកើតឡើងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅក្នុងភូមិសាស្ត្រខាងលើ។

ក្នុងនោះក៏ឃើញមានវត្ដមានលោក គួច ចម្រើន អភិបាលខេត្ដកំពង់ចាម បានចុះជួយចូលរួមសោកស្ដាយ និង ចូលរួមរំលែកនូវមរណៈទុក្ខ ចំពោះករណីយ៉ាងសាហាវបែបនេះ ។

សូមរំលឹកថា នគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ករណីឃាតកម្មកាត់ក្បាល យាយ និងចៅ ត្រូវបានសមត្ថកិច្ច បង្ក្រាបបានហើយ ដែលជនសង្ស័យមានឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា កាលពីថ្ងៃទី០៣ មេសា ឆ្នាំ២០១៩ មានករណីឃាតកម្ម១ ដ៏សាហាវដែល ជនរងគ្រោះ២នាក់ ត្រូវបានឃាតករ កាត់ក្បាល យកទៅបាត់មានឈ្មោះ ពូ អូន ភេទស្រី អាយុ៦៥ឆ្នាំ និងចៅ ឈ្មោះ ខេង សាវឿន ភេទស្រី អាយុ០៦ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានបញ្ជាក់ផងដែរថា មូលហេតុដែលបង្កឲ្យមានករណីដ៏សាហាវខាងលើកើតឡើងគឺ មកពីគំនុំ ៕

You may missed