អរគុណនិងសរសើរទឹកចិត្ត កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃើញភ្លាមសង្គ្រោះភ្លាម បីក្មេងអនាថា ជិះម៉ូតូឌុប ដឹកទៅពេទ្យភ្លាមៗ។

យោងតាមប្រភពពីហ្វេសប៊៊ុកបានបង្ហោះសារមុននេះបន្តិចដែលនៅក្នុងខ្លឹមសារនោះគាត់បានលើកឡើងការអរគុណនិងសរសើរដល់ទឹកចិត្តបងប្រុសម្នាក់ដែលជាកងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតដែលមានសន្តានចិត្តជួយនាំយកក្មេងប្រុសអនាថាម្នាក់ជិះម៉ូតូឌុបទៅមន្ទីរពេទ្យដោយហេតុថាក្មេងប្រុសម្នាក់នោះត្រូវរនាំងដែកដែលបាំងធ្វើរនាំងលើស្ពាន នៅផ្លូវរទេះភ្លើង មាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត រលំសង្កត់លើ បណ្ដាលឲ្យរបួសក្បាល។ យោងតាមប្រភពដដែលបានបង្ហោះសាររៀបរាប់ថា អរគុណនិងសរសើរទឹកចិត្ត កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃើញភ្លាមសង្គ្រោះភ្លាម បីក្មេងជិះម៉ូតូឌុប ដឹកទៅពេទ្យភ្លាមៗ។មានករណីក្មេងប្រុសអនាថា ដើរសុំទាន ត្រូវរនាំងដែក ដែលបាំងធ្វើរនាំងលើស្ពាន នៅផ្លូវរទេះភ្លើង មាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត រលំសង្កត់លើ បណ្ដាលឲ្យរបួសក្បាល.

You may missed