ភ្ញាក់ផ្អើលខ្លាំងពេលដឹងពីតម្លៃស្បែកជើងរបស់កំពូលតារាចម្រៀង ឱក សុគន្ធ​កញ្ញា

ក្នុងនាម​ជា​កំពូល​តារាចម្រៀង​ដ៏​ល្បីល្បាញ​លំដាប់​ប្រទេស​មួយរូប ឱក សុគន្ធ​កញ្ញា មិន​ត្រឹម​តែមាន​សំឡេង​ពីរោះ​មួយ​មុខ​ទេ ប៉ុន្ដែ​នាង​តែងតែ​រិះរក​ស្ទីល​ប្លែកៗ មិន​ថា​ការតុបតែង​ខ្លួន ឬ​ ម៉ូដ​សម្លៀកបំពាក់​នោះទេ ត្រូវតែ​ស៊ី​វិ​ល័យ​ទាន់សម័យ​ថ្លៃថ្នូរ ដើម្បី​ទទួលបាន​ការចាប់អារម្មណ៍​កាន់តែខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​ជុំវិញ ។​

​លើសពី​ភាព​ទាក់ទាញ​ទៅលើ​ទឹម​ដម​សំឡេង​ដ៏​ពីរោះ​ក្រអួន​ក្រអៅ ឱក សុគន្ធ​កញ្ញា ក៏ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ឃើញថា នាង​ក៏​ជា​តារា​ស្រី​ដែល​ប្រើប្រាស់​របស់របរ​សុទ្ធតែ​ប្រ៊េ​នៗ ម៉ាក​ល្បីៗ ឯ​តម្លៃ​វិញ​ក៏​ខ្ពស់កប់ពពក​មិនធម្មតា​ដែរ ។ ជាក់ស្ដែង​គ្រាន់តែ​ស្បែកជើង​មួយគូ​ម៉ាក GUCCI ដែល ឱក សុគន្ធ​កញ្ញា ពាក់​ទៅ​ដើរលេង​លើ​កោះ​មួយ​កាលពី​ថ្ងៃមុន មានតម្លៃ​ដល់​ទៅ ១ ៤៧៥ ដុល្លារ​ឯណោះ ។​

​នេះ​មិនមែនជា​រឿង​គួរឱ្យ​ប្លែក​ចិត្តខ្លាំង​នោះទេ ដែល ឱក សុគន្ធ​កញ្ញា ប្រើ​របស់​ប្រ៊េ​ន​តម្លៃ​រាប់ពាន់​ដូច្នេះ ព្រោះ​នាង​ជា​កំពូល​តារាចម្រៀង​លំដាប់​ប្រទេស ហើយ​អ្វីដែល​សំខាន់​នាង​អាច​រកចំណូលបាន​ពី​អាជីព​សិល្បៈ​ដល់​ទៅ​រាប់ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​មួយខែៗ

You may missed