សួនផ្កា​ស្បៃរឿង​នៅខេត្តកំពង់ធំ​ កំពុងចាយសម្រស់ បង្អួតអ្នកទេសចរចង់ទៅលេង !

ក្រៅពីប្រាសាទសំបូរព្រៃគុកដ៏ល្បីល្បាញ ដែលទាក់ទាញភ្ញៀវទេសចរនោះ នៅខេត្តកំពង់ធំ ក៏មានរមណីយដ្ឋានទេសចរជាច្រើនទៀត ដែលកំពុងមានការទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង​ ក្នុងនោះសួនផ្កា ស្បៃរឿង ដែលជាសួនថ្មីមួយបាននឹងកំពុងមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរឱ្យចង់ទៅទស្សនានៅទីនោះ ។

សួនផ្កា​ ស្បៃរឿង​នេះ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ បើលោក អ្នកចង់ទៅទស្សនានៅទីនោះ លោក អ្នកត្រូវចូលតាមខ្លោងទ្វារមណីយដ្ឋានប្រវត្តិសាស្ត្រ​ ប្រាសាទសំបូរព្រៃគុក​​ មានចម្ងាយប្រហែល​ ៥០០ ម៉ែត្រ រួចបត់ឆ្វេងនឹងបានដល់គោលដៅជាមិនខាន ។

ក្រៅពីការដាំផ្កាស្បៃរឿងនោះ នៅសួននេះ ក៏មានដាំផ្កាចំរុះពណ៌ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ។ នៅបរិវេណ សួនផ្កា ស្បៃរឿង គេសង្កេតឃើញមានភ្ញៀវចូលទស្សនាជាហូរហែឥតដាច់ ដែលភ្ញៀវខ្លះបានទៅលេងជាលក្ខណគ្រួសារ ហើយពួកគាត់បាននាំគ្នា ថតរូបសេលហ្វីយ៉ាងសប្បារីករាយ ស។