ក្តៅៗ នារីដែលជិះPass App បង្ខំឲ្យបត់បញ្ចា្រសជេរគ្នាកក្រើកពេញបណ្តាញសង្គម សំណូមពរមេត្តាឈប់ជេរប្រមាថមកនាងនិងឪពុកនាងទៀតទៅ គ្មានភ្លើងក៏គ្មានផ្សែង!.. (មានវីដេអូ)

នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ បន្ទាប់ពីមានការផ្ទុះពាក្យសម្តីជេដៀលគ្នាទៅវិញទៅមក រវាងភាគីនារីជាភ្ញៀវជិះកង់បីឥណ្ឌា Pass App ជាមួយនិងបុរសជាអ្នកបើកកង់បី រួចមក ពេលនេះភាគីខាងនារី ដែលជាភ្ញៀវ បានមកកាន់ស្នាក់ការសារព័ត៌មាន TVFB ដើម្បីសុំធ្វើការបកស្រាយជុំវិញករណីនេះឲ្យមហាជនបានដឹង។

ក្នុងការសម្ភាសន៍ខាងលើ នារីរូបនេះ បានសំណូមពរដល់ខាងមហាជនក្នុងបណ្តាញសង្គមFacebook មេត្តាឈប់ទិចទាន ជេរប្រមាថ មកលើនាង និងឪពុករបស់នាងទៀតទៅ ព្រោះរឿងហេតុទាំងអស់នេះ មិនមែនកើតឡើងតែម្ខាង បើទះដៃមួយចំហៀងក៏មិនលឺ គ្មានភ្លើងក៏គ្មានផ្សែង ហើយគាត់មិនមែនហៅឪពុកមកកាងនោះទេ គ្រាន់តែប្រាប់ឪពុកឲ្យជួយដោះស្រាយគ្នា ដើម្បីបញ្ចប់រឿងតែប៉ុណ្ណោះ ។ ចង់ជ្រាបច្បាស់ សូមទស្សនាការសម្ភាសន៍របស់លោក សុវណ្ណ រិទ្ឋី ជាមួយនិងភាគីខាងនារីជិះ Pass App។