ព្រោះតែជួយក្មេងស្រីម្នាក់ឱ្យរួចផុតជីវិតពីក្នុងភ្នក់ភ្លើង បុរសម្នាក់នេះសុខចិត្តលះបង់ជីវិតខ្លួនឯងដល់ថ្នាក់នេះ !

ប្រហែលជាពិបាករកមនុស្សមានសណ្តានចិត្តបែបនេះខ្លាំងណាស់ ដោយរូបគាត់សុខចិត្តលះបង់អាយុជីវិតខ្លួនឯងដើម្បីទៅជួយសង្គ្រោះ កុមារីម្នាក់ ដែលកំពុងរងគ្រោះ ដោយសារការផ្ទុះហ្គាស ចេញពីរថយន្ត ។ បុរសចិត្តធម៌រូបនេះ មានឈ្មោះ ឃុត សំណាង អាយុ៥៣ ឆ្នាំ ក្រោយពីជួយសង្គ្រោះ ក្មេងស្រីឱ្យរួចផុតពីការផ្ទុះហ្គាសឆេះឡាន នៅក្រុងតាខ្មៅ បណ្តាលឱ្យគាត់ត្រូវឆេះភ្លើងពេញខ្លួនស្ទើរតែបាត់បងជីវិតទៅហើយ ។

សព្វថ្ងៃ រូបគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ពពីរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព័ត៌មានរបស់គាត់ត្រូវបានបណ្តាញសង្គមធ្វើការចែកចាយ និង មានការកោតសរសើរនូវវីរភាពរបស់គាត់ៗគ្នា។ រូបគាត់ត្រូវបានអ្នកលេងហ្វេប៊ុក និយាយថា​ កម្ររកបានណាស់ បងប្រុសជាមនុស្សដ៏អស្ចារ្យហ៊ានលះបងជីវិតខ្លួនឯងដើម្បី ជួយក្មេងស្រីម្នាក់ឱ្យរួចផុតពីសេចក្តីស្លាប់ ស្ទើរតែរកគ្មានទេក្នុងលោកនេះ គាត់ជាមនុស្សល្អ ចិត្តបុណ្យ ព្រះនឹងជួយគាត់ឱ្យរួចផុតពីគ្រោះថ្នាក់នេះ ។

ក្រោយពីបានឃើញព័ត៌មាននេះរួចហើយ អ្នកលេងហ្វេប៊ុក មានការអាណិតគាត់ជាពន់ពេក និង បួងសួង សូមឱ្យទេវតាតាមជួយថែរក្សាបងប្រុសឱ្យឆាប់បានជាសះស្បើយពីជំងឺ។ បើបងប្អូនក្នុង និង ក្រៅប្រទេសចង់ជួយជាសទ្ធា សូមទាក់ទង មកលេខបងប្រុស ឃុត សំណាងផ្ទាល់ គឺ លេខ ០៨៦ ៩៨៤ ៦៨៦ /០៩២ ៨៧០ ៨១៩ ឬ​លេខ ០៩២ ៩០៧ ៨១៩ /០៩៣ ៦៩៦ ៩៤៦ សូមអរគុណ ៕

You may missed