Maddox កូនប្រុសខ្មែររបស់ Angelina Jolie ត្រៀមចូលរៀននៅមហាវិទ្យាល័យក្នុងប្រទេសកូរ៉េឆាប់ៗនេះហើយ

កូន​ប្រុស​ដំបូង​របស់​តារា​សម្ដែង Angelina Jolie នឹង​ត្រៀម​ខ្លួន​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ។

Maddox Jolie-Pitt ដែល​មាន​អាយុ ១៨ ឆ្នាំ​នៅ​សប្ដាហ៍​ក្រោយ​នេះ ត្រូវ​បាន​ទទួល​ឲ្យ​ចូល​រៀន​នៅ​មហាវិទ្យាល័យ Yonsei ក្នុង​ទីក្រុង​សេអ៊ូល និង​ចាប់ផ្ដើម​រៀន​មុខវិជ្ជា​ជីវគីមី​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ ។ បើ​តាម​ប្រភព​មួយ​ប្រាប់ People ថា « Maddox ត្រូវ​បាន​ទទួល​ឲ្យ​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ផ្សេង​ៗ​ទៀត ប៉ុន្តែ​គេ​ជ្រើស​យក Yonsei ។ លោក​បាន​រៀន​ភាសា​កូរ៉េ ហើយ​ក៏​បាន​ខិតខំ​ហ្វឹកហាត់​ជា​ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ត្រៀម​ខ្លួន» ។

តារា​សម្ដែង Angelina ដែល​ជា​អ្នក​ទទួល​យក Maddox ពី​មន្ទីរ​កុមារ​កំព្រា​ក្នុង​ប្រទេស​កម្ពុជា នឹង​នាំ​កូន​ប្រុស​ដំបូង​របស់​នាង​នេះ ទៅ​កាន់​មហាវិទ្យាល័យ និង​ជួយ​រៀបចំ​កន្លែង និង​ការ​ស្នាក់នៅ​ឲ្យ​បាន​រួចរាល់ មុន​ពេល​នាង​ត្រឡប់​មក​កាន់​ប្រទេស​អាមេរិក​វិញ។





ប្រភព៖ Dailymail