គ្រប់គ្នាលាន់មាត់នឹងសម្រស់ថ្មីរបស់ប្អូនស្រីចាន់ឡាព្រទាំងសរសើរថាស្រដៀងទៅនឹងតារាចម្រៀងបានមុន្នីល័ក្ខទៀតផង!ថាមើលតើដូចទេ?

ក្រោយពេលផ្ទុះរឿងអាស្រូវរើសអើងពណ៌សម្បុរបេក្ខនារី X Factor Cambodia លៀង ចាន់ឡា រួចមកមហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរដល់រូបនាងជាខ្លាំងពេញបណ្តាញសង្គម។ ដោយយើងសង្កេតឃើញមានការប្រកាសឧបត្ថម្ភ និងការបញ្ចេញមតិយោបល់ផ្សេងៗ មិនថាបងប្អូនអ្នកគាំទ្រ ឬក៏សិល្បករ សិល្បការិនីនោះឡើយ។

បន្ទាប់ពីធ្វើការសម្រេចចិត្តយ៉ាងម៉ត់ចត់ប្អូនស្រីចាន់ឡាបានយល់ព្រមអោយហាងកែសម្ផស្សមួយជួយកែប្រែ នឹងបន្ថែមចំនុចខ្វះខាតពីធម្មជាតិដែលប្អូនមានធ្វើអោយលេចចេញសម្រស់ថ្មីមួយស្រស់ស្អាតប្លែកពីសម្រស់ធម្មជាតិរបស់ប្អូន។ យ៉ាងណាមិញកាលពីល្ងាចមិញនេះប្អូនស្រីចាន់ឡាបានធ្វើអោយអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើលជាថ្មីបន្ទាប់ពីឃើញរូបថតមួយសន្លឹកដែលមាន Make Up ពីជាងផាត់មុខដ៏មានស្នាដៃកាន់តែធ្វើអោយសម្រស់របស់ប្អូនស្រីចាន់ឡាកាន់តែលេចធ្លោមួយកម្រិតរហូតមានអ្នកខ្លះសរសើរថាស្រដៀងទៅនឹងតារាចម្រៀងសម្លេងស្រទន់បានមុន្នីល័ក្ខថែមទៀតផង។
ចង់ដឹងកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖


You may have missed