ត្រលប់ទៅមើលវិដេអូប្អូនស្រីចូលប្រលងដំបូងបានដឹងគួរឲ្យអាណិត! វ័យ១៦ ឆ្នាំ រត់តុគុយទាវផង លក់ទឹកអំពៅផង ម្តាយស៉ីឈ្មួលគេលាងចាន បោកខោអាវ ចំណែកឪពុកធ្លាក់ចុងត្នោតស្លាប់តាំងពីគាត់នៅក្នុងពោះ

បន្ទាប់ពីបងប្អូនអ្នកលេងហ្វេសបុកមានការអាណិតអាសូរដល់ប្អូនស្រីចាន់ ឡា ថ្មីៗនេះស្រាប់តែលេចនូវវិដេអូប្អូនចូលប្រលងពេលដំបូងដែលបានរៀបរាប់ជីវិតខ្លួនឯងថា រត់តុគុយទាវផង លក់ទឹកអំពៅផង ម្តាយស៉ីឈ្មួលគេលាងចាន បោកខោអាវ ចំណែកឪពុកធ្លាក់ចុងត្នោតស្លាប់តាំងពីគាត់នៅក្នុងពោះ។ នៅក្នុងវ័យ ១៦ ឆ្នាំដែលតយុវវ័យដទៃទៀតកំពុងពេញសប្បាយទាំងការសិក្សា និងលំហែក្នុងជីវិត ប្អូនបែរជាជួបនៅផលវិបាកក្នុងគ្រួសារទៅវិញ។ លោក ណុប ប៉ាយ៉ារិទ្ធ បានសួរថា តេីប្អូនធ្លាប់គិតថាជីវិត​ ប្អូនលំបាកទេពេលដែលរស់នៅកំព្រាឪពុក? ចាន់ឡាក៏បានតបវិញទាំងញញឹមថា​ ខ្ញុំអត់តូចចិត្តទេបង ខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំមានហេីយដេីម្បីម៉ែទោះខ្ញុំជាអ្នកលាងចានរឺអ្នករត់តុ ក៏ខ្ញុំពេញចិត្តដែរដេីម្បីម៉ែកូនធ្វេីបានគ្រប់យ៉ាង។

You may have missed