ពិតទេ? ឱ្យ​តែ​សួរ​រឿង​រៀបការ​ ​បែ៉ន​ ​ចំ​រ៉ុង​ ​ឈប់​និយាយ​តែម្តង ​!​ ​

​គេនៅ​ចាំ​ថា​ តារា​សម្តែង​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ធ្លាប់​អះអាង​ថា​ នឹង​រៀបការ​តាម​ប្រពៃណី​ខ្មែរ​ នៅ​ខែឧសភា ​កន្លងទៅនេះ ។ តែ​យ៉ាង​​ណា​ រហូតមកដល់​ពេលនេះ ​ដំណឹង​រៀបការ​ពី​តារា​សម្តែង​រូបនេះ ស្ងាត់ឈឹងតែម្តង​ ​។​ ​បើ​ទោះបី​​ជា ចំណង​ស្នេហ៍​របស់​ ​ប៉ែន​ ​ចំ​រ៉ុង​ ​និង​ គូស្នេហ៍​កាន់តែ​ផ្អែមល្ហែម​ក្តី​ ​។​ ​អ្វី​ដែល​ចាប់អារម្មណ៍​នោះ នៅពេល​សួរ​ ​រឿង​រៀបការ​ ​បែ៉ន​ ​ចំ​រ៉ុង​ ​មិនបាន​ឆ្លើយ​នោះ​ទេ​ ​។​ ​

​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ចំណង​ស្នេហ៍​របស់​ ​ប៉ែន​ ​ចំ​រ៉ុង​ ​និង ​គូស្នេហ៍​ដែល​មាន​ប្រភព​មក​ពី​ខេត្តបាត់ដំបង​ដូច​គ្នា​នោះ ​កាន់តែ​ស៊ីជម្រៅ​ និង ​ផ្អែមល្ហែម​ ​។​ ​ពួកគេ​បាន​ហៅ​គ្នា​ជា​ប្តី​ប្រពន្ធ​ពេញ​ៗ​មាត់​តែម្តង​ ​។​ ​ប៉ុន្តែ​យ៉ាង​ណា ម​ក​ដល់ពេល​នេះ​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ពុំ​ទាន់​គិតគូររឿង​រៀបការ​ទៅតាមការលើកឡើងនាពេលកន្លងមកនោះឡើយ ។ ​ ​អ្នកគាំទ្រ​ជាច្រើន​ សុទ្ធ​តែ​ជូនពរ​ឱ្យ​ចំ​ណង​ស្នេហ៍​របស់​ ​ប៉ែន​ ​ចំ​រ៉ុង​ លើកនេះ​បាន​រឹងមាំ ​និង ​ស្រឡាញ់​គ្នា​ជា​រៀង​រហូត​ ​។​

​អ្វី​ដែល​ចាប់អារម្មណ៍ ​ក្រោយពី​ចែកផ្លូវ​ជាមួយ​តារា​សម្តែង​ ​ភិន​ ​សុ​ដា​លីស​ ​មក​ ​បែ៉ន​ ​ចំ​រ៉ុង​ ​មិនដែល​បាន​ ​ទៅលេង​កូនស្រី ​ដែល​ជា​តំណក់ឈាម​របស់​លោក​នោះ​ទេ​ ​។​ បើ​ទោះបីជា​ ​ភិន​ ​សុ​ដា​លីស​ ​ធ្លាប់​អះអាង​ថា​ ​មិនដែល​បាន​ហាមឃាត់​មិន​ឱ្យ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ជួប​កូនស្រី​ម្តងណានោះ​ទេ​ ​។​ ​ប៉ុន្តែ​កន្លងមក​ លោក​ក៏​ធ្លាប់​ស៊ែ​រ​​រូប​កូនស្រី​ នៅក្នុង​ហ្វេ​សប៊ុ​ក​របស់​លោក​ផង​ដែរ​ ​៕​

You may missed