ជីវិតគឺជាការតស៊ូ ! តស៊ូជិះកង់កញ្ចាស់ទៅរៀន ៤ ឆ្នាំ រហូតទទួលជោគជ័យទាំងស្នាមញញឹម

​កង់​សម្លាញ់​ ​អ្នកជា​សម្លាញ់​ខ្ញុំ​បួន​ឆ្នាំ​របស់ខ្ញុំ​ ​អរគុណ​គ្រប់បែបយ៉ាង​ដែល​ឯង​តែងតែ​ជូន​ខ្ញុំ​ទៅរៀន​ ​និង​ ​គ្រប់ទិសទី​ដែល​ខ្ញុំ​ចង់ទៅ​» ​។​ ​នេះ​ជា​ប្រយោគ​បង្កប់​ដោយ​អត្ថន័យ​របស់​និស្សិត​ឈ្មោះ​ ​ហៀប​ ​ហំ​ ​បាន​បញ្ចប់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ខ្មែរ​ ​បា​នប​ង្ហ​ឡ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ធ្វើ​ឱ្យ​មនុស្ស​រាប់ពាន់​នាក់​ក្ដុកក្ដួល​ ​និង​ ​រំភើបចិត្ត​ចំពោះ​ការ​តស៊ូ​មិន​បោះបង់​របស់​និស្សិត​រូប​នេះ​ ​។​

​ហៀប​ ​ហំ​ ​ជិះកង់​ទៅរៀន​ដី​រាប់​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​ៗ​ដើម្បី​ទៅ​សាលា​ ​និង​ ​ទៅ​ទី​កន្លែង​ផ្សេង​ៗ​នៅ​ភ្នំពេញ​ ​។​ ​ហំ​ ​មិន​ខ្មាសគេ​ឡើយ​ទោះបី​ខ្លួន​មិន​មាន​រថយន្ត​ ​ម៉ូតូ​ ​ទំនើប​ដូចជា​គេ​ ​ត្រឹម​មាន​កង់​កញ្ចាស់​មួយ​នាំ​រូបគេ​ទៅ​គ្រប់​ទីកន្លែង​គឺ​គ្រប់គ្រាន់​ហើយ​ ​។​ ​

​និស្សិត​ហៀប​ ​ហំ​ ​បាន​អរគុណ​អ្នក​ជុំវិញ​ខ្លួន​ដែល​នាំ​ឱ្យ​គេ​មាន​ថ្ងៃនេះ​ ​ដូចជា​ ​អង្គការ​ដែលគេ​ស្នាក់នៅ​ ​ឪពុកម្ដាយ​ធម៌​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​និង​ ​លោកអ្នក​មានគុណ​ទាំងពីរ​ដែល​បាន​ផ្ដល់​កំណើត​ដល់​ខ្លួន​ ​៕​ ​

You may missed