ចូលរួមរំលែកទុក្ខផង អាណិតណាស់ ជាប់បាក់ឌុបហើយតែប្អូនប្រុសត្រូវជួបរឿងអកុសលបែបនេះសោះ

ខណះពេលដែលគ្រប់គ្នាកំពុងសប្បាយចិត្ត ចំពោះលទ្ធផលបាក់ឌុបដែលទើបតែប្រកាសនៅថ្ងៃទី ៩​ និង ទី១០ ខែកញ្ញា កន្លងទៅនេះ បែរជាប្អូនប្រុសម្នាក់បានជួបរឿងអកុសល លង់ទឹកស្លាប់បាត់បង់ជីវិតទាំងដែលខ្លួនមិនទាន់បានស្តាប់លទ្ធផលផង ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា​ កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១៩ មានករណីបុរសពីរនាក់បានលង់ទឹកស្លាប់ ស្ថិតនៅ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ហើយសពទើបតែត្រូវបានរកឃើញនាថ្ងៃទី ១០ ខែឆ្នាំ ដដែលនោះ ។ ក្នុងចំណោមអ្នកស្លាប់ទាំងពីរនាក់ មានម្នាក់មានអាខោនហ្វេសប៊ុក ឈ្មោះថា Vy BesDong ដែលជាសិស្សទើបតែប្រលងបាក់ឌុបចប់ ហើយថែមទាំងទទួលលទ្ធផលជាប់ថែមទៀតផង ។

ពិតជារឿងដ៏គួរឱ្យសោកស្តាយជាពន់ពេក សម្រាប់ប្អូនប្រុសរងគ្រោះដែលបានបាត់បង់ជីវិតទាំងមិនទាន់ទាំងបានដឹងលទ្ធផលថា ខ្លួនជាប់នៅឡើយ ហើយកាន់តែអាណិតចំពោះក្រុមគ្រួសារដែលបានបាត់បង់សមាជិកម្នាក់ទាំងនៅក្មេងខ្ចី ។ ជាចុងក្រោយក៏សូមចូលរួមរំលែកទុក្ខចំពោះគ្រួសារសពផងដែរ

You may missed