មិននឹកស្មានថា រូបរាងកាមេរ៉ា iPhone ស៊េរីថ្មី មានរូបរាងដូចរបស់ទាំងនេះ

កាល​ពី​យប់​ម្សិលមិញ​នេះ ក្រុមហ៊ុន Apple បាន​បញ្ចេញ​ប្រភេទ​ទូរស័ព្ទ iPhone ស៊េរី​ថ្មី iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ។ ក្រោយ​ពី​បញ្ចេញ​មិន​ទាន់​បាន​ប៉ុន្មាន​ផង សង្កេត​ឃើញ​ថា មាន​មនុស្ស​ជា​ច្រើន​បាន​ដាក់​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ទូរស័ព្ទ​ប្រភេទ​ថ្មី​នេះ ។ ជាមួយ​គ្នា​នោះ​ដែរ មហាជន​មួយ​ចំនួន​ក៏​បាន​នាំ​គ្នា​ធ្វើ​ការប្រៀបធៀបបែបកំប្លែង ដោយ​ពួកគេ​បាន​ចាប់​អារម្មណ៍​ថា មុខកាមេរ៉ាដែលនៅពីក្រោយប្រភេទ​ទូរស័ព្ទ iPhone 11 ទាំង​ប៉ុន្មាន​​នេះ គឺមានលក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​មុខសត្វ ឬ​ ផ្លែឈើ​ ជា​ដើម ។

ជាក់​ស្ដែង រូបភាព​ប្រៀបធៀបមុខកាមេរ៉ា iPhone 11 ទៅ​នឹង​សត្វ​រញី និង iPhone 11 Pro ទៅ​នឹង​ផ្លែ​ដូង រួមទាំងរូបប្រៀបធៀបទៅហ្នឹងរបស់ច្រើនមួយចំនួនទៀតគឺ​កំពុង​ផ្ទុះ​ខ្លាំង​លើ​បណ្ដាញ​សង្គម ។ មហាជន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា ពិត​ជា​ដូច​គ្នា​មែន ដោយអ្នកខ្លះលេងសើចថា iPhone ស៊េរីថ្មីនេះគឺស្រស់ស្អាតបែបធម្មជាតិពិតៗ ។

You may missed