អាណិតខ្លាំង​ណាស់​តារា​សម្តែង​ ​ណូ​ ​ជ័យ​រិទ្ធី​ ​ពេទ្យ​លែង​ទទួល​ហើយ​​

ពិតជា​គួរ​ឱ្យ​សង្វេគខ្លាំងណាស់​ពេលនេះ​ដែរ​ស្ថានភាព​ជម្ងឺ​របស់​តារា​សម្តែង​ ​ណូ​ ​ជ័យ​រិទ្ធី​ ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ ​ដែល​ពេលនេះ​ដែរ​មន្ទីរពេទ្យ​នៅក្នុង​ស្រុក​ក៏​លែង​ទទួល​មើល​​។​ ​​​បើ​តាម​ហ្វេ​សប៊ុ​ក​ ​ហេង​ ​ឡុង​ ​បាន​បង្ហោះ​សារ​ថា ​ខ្លោចផ្សា​រណាស់​ជីវិត​ចុងក្រោយ​របស់​តារា​សម្ដែង​តូ ​ហៅ​ ​ជ័យ​ ​រិទ្ធី​ ។​ ពេទ្យ​នៅក្នុង​ស្រុកខ្មែរ​លែង​ទទួល​គាត់​ហើយ​។​ ​បើ​ពិនិត្យមើល​តាម​រូប​ភា​ពិតជា​គួរ​ឱ្យ​ ​អាណិត​តែម្តង​។​ ​លោក​ ​ណូ​ ​ជ័យ​រិទ្ធី​ ​ដែល​ធ្លាប់តែមាន​រូបរាង​ស្រស់​សង្ហា​និង​មាន​គីឡូ​ដល់ទៅ​ ​៩០​ ​គីឡូ​នោះ​ ​បាន​បាន​ធ្លាក់ខ្លួន​ស្គម​ស្លេកស្លាំង​ស្ទើរ​មើលមិន​ស្គាល់​។​ ​បើ​តាម​ប្រភព​ក្រុម​គ្រួសារ​បាន​បន្ថែម​ថា​ពេលនេះ​ ​លោ​ក​ស្ថិត​នៅផ្ទះ​ដោយសារតែ​ខាង​គ្រូពេទ្យ​ប្រាប់​ថាត្រូវ​ចំ​នាយ​អស់​មួយ​ម៉ឺន​ដុល្លារ​តែ​រស់​បានតែ​មួយ​​ខែ​ប៉ុណ្ណោះ ​ទើប​លោក​ ​ណូ​ ​ជ័យ​រិទ្ធី​ ​ហៅ​តូ​ ​សម្រេច​មក​ផ្ទះ​វិញ​ ​។​ ​
​មូលហេតុ​ដែល​ធ្វើ​ឱ្យ​តារា​សម្តែង​ ​ណូ​ ​ជ័យ​រិទ្ធី​ ​ធ្លាក់ខ្លួន​ក្នុង​សភាព​បែបនេះ​ដោយសារ​លោក​មាន​ ​ជម្ងឺ​ ​ច្រើនមុខ​ដូចជា​ទឹកនោមផ្អែម​ ​លើស​ជាតិ​អា​ស៊ឺ​ត​ ​និង​ ​ថ្លើម​ ​ជាដើម​ ​។​ ​គេ​ចាំ​បាន​ថា​ ​ណូ​ ​ជ័យ​រិទ្ធី​ ​គឺជា​ ​តារា​សម្ដែង​ដែល​ទទួល​បានការ​ពេញនិយម​ខ្លាំង​កាលពី​ឆ្នាំ​ ​២០០២​។​ ​លោក​ ​លេចមុខ​នៅក្នុង​ការ​ ​សម្តែង​រឿង​ ​និង​ ​បទចម្រៀង​​ខារ៉ាអូខេ​ជាច្រើន​ ប៉ុន្ដែ​ក្រោយមក​លោក​ក៏​បាត់មុខ​ពី​អាជីព​នេះ​ហើយ​ ​មាន​ ​ដំណឹង​ថា​មាន​ជម្ងឺ​ធ្ងន់ធ្ងរច្រើនមុខបែបនេះ៕។

You may missed