ស៊ែរម្នាក់មួយមក ជប៉ុនចំណាយរាប់លានដុល្លារ ប្រើបច្ចេកវិទ្យាទំនើបមួយ ការពារកុំឱ្យទឹកលិចនៅភ្នំពេញ

​នៅ​ទី១០​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​តំណាង​មក​ពី​មន្ទីរ​សាធារណៈ​ការ​និង​ដឹកជញ្ជូន​ ​ស្ថានទូត​ជប៉ុន​ ​ទីភ្នាក់ងារ​ ​JICA​ ​ក្រុមហ៊ុន​ប្រឹក្សា​និង​ម៉ៅការ​សំណង់​ ​បាន​ចូលរួម​ ​បើក​ការដ្ឋាន​ដាក់​ប្រព័ន្ធ​លូ​ដោយ​ប្រើ​បច្ចេកទេស​ខួង​ ​ស្ថិត​ក្រោម​ ​“​គម្រោងការ​ពារ​ទឹកជំនន់​ ​និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ​ ​នៅ​រាជធានី​ភ្នំពេញ​ ​ជំហាន​ទី៤​”​ ​។​ ​គម្រោង​នេះ​ ​គិតជា​ទឹកប្រាក់​ប្រមាណ៣០លាន​ដុល្លារ​ ​ជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ ​ហើយនឹង​គ្រោង​បញ្ចប់​នៅ​ខែតុលា​ ​ចុងឆ្នាំ ២០២១​ ​។​

​ការ​ដាក់​ប្រព័ន្ធ​លូ​ដោយ​បច្ចេកទេស​ខួង​ ​ត្រូវ​បាន​ប្រើប្រាស់​ជា​យូរណាស់​មក​ហើយ​នៅក្នុង​ប្រទេស​ជប៉ុន​ ​ហើយ​ប្រទេស​ជប៉ុន​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន​ដែល​បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​បំផុត​នេះ​ ​។​ ​បច្ចេកវិទ្យា​នេះ​អាច​ដាក់​ប្រព័ន្ធ​លូ​ដោយ​មិន​ធ្វើឲ្យ​មានផល​ប៉ះពាល់​ដល់​បរិ​ក្ខា​ផ្សេង​ៗ​ ​ដែល​មានស្រាប់​នៅ​ក្រោម​ដី​ ​។​ ​

​ការ​ដាក់​ប្រព័ន្ធ​លូ​ដោយ​ប្រើ​បច្ចេកទេស​ខួង​ដែល​មាន​ប្រវែង​សរុប​ ​១,៥៦០​ ​ម៉ែត្រ​ ​និង​ ​ជម្រៅ​ ​៨​ ​ម៉ែត្រ​ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ជុំវិញ​តំបន់​វត្តភ្នំ​ផ្នែក​ខាងជើង​ ​។​ ​បច្ចេកទេស​មួយ​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជាលើកដំបូង​សម្រាប់​ការ​ដាក់​ប្រព័ន្ធ​លូ​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​ជាទូទៅ​ ​តំបន់​ការដ្ឋាន​នៅក្នុង​ទីក្រុង​មាន​លក្ខណៈ​តូច​ចង្អៀត​ដូច្នេះ​គេ​ប្រើប្រាស់​បច្ចេកទេស​នេះ​ដើម្បី​បញ្ជៀស​ការ​រំខាន​និង​ការ​កកស្ទះ​ដល់​ការ​ធ្វើដំណើរ​គ្រប់​ប្រភេទ​ ​៕