ជួយស៊ែរបន្តផង ! បើមាន​បង​ប្អូនណាដើរ​មិនរួច​ដោយ​សារ​ប្រេះឆ្អឹង​ឬឈឺសន្លាក់រ៉ាំរ៉ៃ មើល​មិនជា​សាកល្បង​ទឹកស្លឹកគ្រៃ

ស្ត្រីជនជាតិថៃមួយរូបឈ្មោះ ម៉ុង និយាយថា៖ ម្តាយគាត់ឈឺជើងត្រង់កន្លែងប្រេះឆ្អឹងនិងឈឺសន្លាក់ មិនអាចដើររួចទេ។ ប៉ុន្តែគាត់បាន​សាកល្បងវិធីបុរាណមួយ ស្រាប់តែជើងម្តាយចំណាស់ ៦០ ប្លាយអាចដើរឡើងវិញបាន។ គាត់និយាយថា ទឹកស្លឹកគ្រៃអាចជួយបន្ថយការរលាក និងឈឺចាប់យ៉ាងពូកែ។ គាត់បានអនុវត្តសម្រាប់ព្យាបាលជើងម្តាយរបស់គាត់ ដោយយកស្លឹកគ្រៃដាំឱ្យពុះ រួចឱ្យម្តាយត្រាំជើងដែលប្រេះ និងឈឺសន្លាក់នោះក្នុងទឹកស្លឹកគ្រៃនោះ។

បន្ទាប់ពីអនុវត្តតាមវិធីនេះ​អស់មួយឆ្នាំមកនោះ ជើងម្តាយគាត់ក៏​អាចដើរឡើងវិញបាន ហើយឈឺ​សន្លាក់ទាំងឡាយក៏​បាត់អស់រលីងដែរ។ គាត់ថា គ្មានផ្នែកវិទ្យាសាស្ត្រណាបញ្ជាក់ថាវាអាចព្យាបាលឆ្អឹងប្រេះឬបាក់ ឬព្យាបាលសន្លាក់ទេ ប៉ុន្តែម្តាយគាត់បានសាកល្បង និងឃើញមានប្រសិទ្ធភាពពិតមែន។ ត្រូវត្រាំជើងក្នុងទឹកស្លឹកគ្រៃដាំពុះ (ទុកឱ្យត្រជាក់សិន) មួយថ្ងៃពីរដង ដោយចា​ក់វាចូលក្នុងចា​នដែកមួយទុកត្រាំ ត្រាំប្រហែ​លជាកន្លះម៉ោង។ រីឯបរិមាណស្លឹកគ្រៃ និងទឹកគឺដាក់តាម​ចំណង់ចំណូលចិត្ត៕ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។