មេត្តាស៊ែរផង លោកយាយ ជរាអាយុ៨០ឆ្នាំហើយ ថែមទាំងដើរមិនរួច រស់នៅម្នាក់ឯង ពេលនេះកំពុងរកជំនួយពីសប្បុរសជន (មានវីឌីអូ)

ជារឿងមួយគួរឲ្យអាណិតអាសូរ លោកយាយជរាមួយរូប រស់នៅយ៉ាងវេទនាគ្មានកូនគ្មានចៅ បងប្អូនមើលថែ សព្វថ្ងៃរស់នៅក្នុងខ្ទមស្ថិតនៅលើដីរបស់គេ រស់នៅក្នុងផ្ទះដំបូលធ្លុះធ្លាយឃើញហើយគួរឲ្យសង្វេគជាពន់ពេក ។ ជីវិតរបស់លោកយាយ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេក និងសង្ឃឹមថាមានសប្បុរសជនជួយជំនួយ ឬមើលថែលោកយាយឲ្យសុខស្រួលនាដង្ហើមចុងក្រោយនេះ។ យោងតាមគណនីហ្វេសប៊ុក ចៅអធិការ វត្តបដិមាករ បានបង្ហោះយ៉ាងដូច្នេះថា

អាត្មា​ចៅ​អធិការ​វត្ត​បដិមា​ករ​ សូម​អំពាវនាវ​ដល់​ញាតិ​ញោម​ សាធុ​សប្បុរសជន​ទាំង​អស់​មេត្តា​ជួយ​ដល់​លោក​យាយ​ ឈ្មោះ​ឡាណ​ អាយុ​៨០ឆ្នាំ​ គាត់​រស់​នៅ​ម្នាក់​ឯង​ គ្មាន​កូន​ចៅ​ស្ថិត​នៅ​លេី​ដី​គេ​ ។

 

ភូមិ​ទួល​អង្គុញ​ ឃុំ​ផ្សារ​ដែក​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​ (នៅ​ជិត​ភ្នំ​ឧត្តុង្គ​)​ ។ សូម​អរគុណ​សម្រាប់​ការ​ជួយ​ share​ លេខ​ទូរស័ព្ទ​របស់​អាត្មា​ភាព​ផ្ទាល់​ 012747402 /087995533 / 0888997755។ ដោយពេលនេះមានការសាងសង់ផ្ទះជូនលោកយាយប្រសិនបើសប្បុរសជនចាប់អារម្មណ៍ មានចិត្តមេត្តាជួយលោកយាយសូមទាក់ទងទៅលេខទូរស័ព្ទខាងលើ។

You may missed