រៀបការបានពីរខែ ប្តីរត់តាមប្រុស បន្សល់ភាពខ្មាសដល់ប្រពន្ធ !

វាគឺជារឿងដ៏ភ្ញាក់ផ្អើល​ និង អាម៉ាស់មួយ ដែលគូស្វាមីភរិយាថ្មីថ្មោងមួយគូរៀបការ និង រស់នៅជាមួយគ្នាមិនទាន់បានប៉ុន្មានផង ស្រាប់តែបុរសជាប្តីរត់តាមប្រុសបាត់ ។ ​រឿងនេះបានធ្វើឱ្យស្ត្រីជាប្រពន្ធមានការខ្មាសអៀនញាតិមិត្តក្នុងស្រុកភូមិជាខ្លាំង ព្រោះថារៀបការហើយបានតែពីរខែប៉ុណ្ណោះ លោកប្តីរូបនេះបែរជារត់ចោលប្រពន្ធដែលទើបតែរៀបការ ទៅសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយបុរសដូចគ្នាទៅវិញ ។

នៅលើគណនីហ្វេសប៊ុក ឈ្មោះ ឈិន ឡុង បានធ្វើការបង្ហោះរូបថត គូស្វាមី ភរិយា ដែលទើបរៀបការ និង រូបថតបុរសជាប្តីទៅសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយបុរសដូចគ្នា ជាមួយការសរសេរសាថា ការបានពីរខែប្ដីរត់តាមប្រុស ។

ព័ត៌មាននេះត្រូវបានគេបង្ហោះ និង ចែកចាយតៗគ្នាកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ។ ជាមួយគ្នានោះក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះបានចូលទៅខំមិនជាបន្តបន្ទាប់ ក្នុងចំណោមអ្នកចូលទៅខំមិនទាំងនោះគឺភាគច្រើនធ្វើការស្តីបន្ទោសទៅបុរសជាប្តីថា បើខ្លួនមានចរិត ឬ ជាមនុស្សស្រឡាញ់ភេទដូចគ្នាបែបនេះ ហេតុអ្វីក៏ទៅរៀបការជាមួយនារីភេទធ្វើឱ្យគ្នាខូចអនាគតបែបនេះ ។ គួរតែអាសូរដល់ចិត្តនាងជាប្រពន្ធផង ព្រោះមួយជីវិតនេះនាងមិនចង់រៀបការច្រើនដងនោះទេគឺចង់រៀបការតែម្តងគត់ក្នុងមួយជីវិតរបស់នាង ។ បានរៀបការហើយបែរជាជួបប្តីស្រឡាញ់ភេទដូចគ្នាបែបនេះទៅវិញ ។

You may missed