ញាក់សាច់ ពេលឃើញលេចមុខ រ៉េត ស៊ូហ្សាណា ជាមួយតារាចិនល្បីៗជាច្រើនដួង

អ្នកគាំទ្រ​តារាចម្រៀង​ ​រ៉េ​ត​ ​ស៊ូ​ហ្សា​ណា​ ​មានការ​ភ្ញាក់ផ្អើល​ ​និង​ ​ចាប់អារម្មណ៍​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​បន្ទាប់ពី​ឃើញ​វត្តមាន​តារាចម្រៀង​ស្រី​វ័យក្មេង​រូប​នេះ​ ​បង្ហាញខ្លួន​ក្នុងចំណោម​តារា​ចិន​ល្បី​ៗ​ជាច្រើន​ដួង​ ​ក្នុង​កម្មវិធី​គម្រប់​ខួប​មួយឆ្នាំ​របស់​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ ​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ​ ​។​

​ក្នុង​កម្មវិធី​ដ៏​អធិកអធម​នោះ​ ​គេ​ឃើញ​តែ​វត្តមាន​តារាចម្រៀង​ ​រ៉េ​ត​ ​ស៊ូ​ហ្សា​ណា​ ​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​សិល្ប​ការិនី​ក្នុង​ប្រទេស​ ​ក្រៅពីនោះ​គឺ​សុទ្ធតែ​ជាតា​រា​ចិន​ល្បី​ៗ​ ​។​ ​រ៉េ​ត​ ​ស៊ូ​ហ្សា​ណា​ ​ទើបតែ​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​មិន​ប៉ុន្មាន​ឆ្នាំ​ ​ប៉ុន្ដែ​តារា​ស្រី​វ័យក្មេង​រូប​នេះ​ ​ក្ដោប​បាន​ភាព​ល្បីល្បាញ​ ​ក៏ដូចជា​ការ​គាំទ្រ​ពីសំណាក់​មហាជន​មិន​ស្រក់​ស្រុត​នោះ​ទេ​ ​ព្រោះតែ​នាង​មាន​ទាំង​ទេពកោសល្យ​ ​និង​ ​រូប​សម្រស់​ស្រស់​ស្អាត​ ​។​

​ព្រោះតែ​មូលហេតុ​ទាំងអស់​នេះ​ ​រ៉េ​ត​ ​ស៊ូ​ហ្សា​ណា​ ​ក្ដោប​បានការ​ងារ​ជាប់គ្នា​រដឹក​ ​មិនថា​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ផ្សេង​ៗ​ ​ឬ​ច្រៀង​តាម​ការ​ប្រគំ​តន្រ្តី​ធំៗ​នោះ​ទេ​ ​។

You may missed