ស្រីៗមើលអោយហើយទៅ គ្រាន់តែជាសង្សារនឹងគ្នាកុំអោយជ្រុលខ្លួនដល់ថ្នាក់នេះ ចុងក្រោយមានតែទឹកភ្នែកខ្លួនឯងទេ

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្ត្រីម្នាក់បានសរសេរសារនិយាយបើកកកាយពីរឿងរ៉ាវរបស់ខ្លួន ដែលត្រូវបានបុរសរូបសង្ហាម្នាក់ ដែលមានតួនាទីជាមន្ត្រីកងរាជអាវុធហត្ថ បានបោកប្រាស់យកខ្លួននាង​អស់រយៈពេលជាច្រើនឆ្នាំរហូតដល់មានកូនជាមួយគ្នាពីរដង តែបុរសរូបនោះមិនទទួលខុសត្រូវ ហើយថែមទាំងលួចមានស្រីថ្មី បោះបង់នាងចោលទៀត ។

នៅលើគណនីហ្វេសប៊ុកមួយ មានឈ្មោះ Mss Ya ( ម្នាក់ឯងក៏ល្អ ) ដែលគេបានស្គាល់ថា ជាគណនីហ្វេសប៊ុករបស់ស្ត្រីរូបនោះផ្ទាល់បានសរសេរសារបង្ហោះធ្វើឱ្យផ្អើលនៅលើបណ្តាញទំនាក់ទំនងសង្គមថា លោកឯងប៉ុណ្ណឹង នៅស្ទើរ ឯងគ្រាន់ទុកខ្ងុំជាកម្ទេចសំរាម និង ជាស្រីលេងសើចរបស់លោកឯងទេ  ខ្ងុំមិនដឹងជាតិ និង បានសាងកម្មអីបានមកជួបមនុស្សប្រុសដូចអ្នកឱ្យខ្ងុំត្រូវខូចអនាគតអស់មួយជីវិតហរ  ខ្ញុំវាលើសពីឈឺចាប់ទៅហើយ វាឆ្អែតណាស់វាមិនស្មើនឹងការលះបង់ឈាមទាំងថ្លុករបស់ខ្ងុំទេ  លោកឯងត្រូវតែទទួលកម្មច្រើនជាងនឹងទៀត ព្រោះអ្វីដែលលោកឯងធ្វើចំពោះខ្ងុំ វាហួសហេតុជ្រុលពេកហើយ  លោកឯងមិនឱ្យតម្លៃនាងខ្ងុំបន្ដិចទេ ក្នុងភ្នែកលោកគ្រប់គ្រាន់នឹងទង្វើរបស់អ្នក ហើយ មនុស្សប្រុសដូចអ្នក តើដើរបំផ្លាញអនាគតរបស់មនុស្សស្រីប៉ុន្មាននាក់ទៀតទើបលោកពេញចិត្ត?។

ក្រៅពីសរសេរសាររៀបរាប់ នាងក៏បានបង្ហោះសារឆ្លើយឆ្លងជាមួយបុរសរូបនោះដើម្បីឱ្យមហាជនបានដឹងទៀតផង ។ បើតាមខ្លឹមសារនៃសារឆ្លើយឆ្លងគ្នារវាងអ្នកទាំងពីរ គឺនៅពេលនាងមានកូនជាមួយបុរសរូបនោះម្តងៗ គឺបុរសរូបនោះតែងតែឱ្យនាងយកកូនចេញរហូត ដោយសារតែការស្រឡាញ់បុរសរូបនោះងុបងុលខ្លាំងពេក នាងក៏តែងតែធ្វើតាមជានិច្ច តែទីបំផុត នាងបានត្រឹមតែឈឺចិត្តប៉ុណ្ណោះ ។ ទោះជាយ៉ាងណា ប្រជាប្រិយ រងចាំការបកស្រាយពីបុរសរូបនេះ ។

You may missed