ស៊ែរចែកគ្នាដឹងផង អាណិតណាស់ហេតុតែចង់ស្អាតខ្លាំងពេក លេបថ្នាំសម្រកទម្ងន់រហូតដល់ស្លាប់

ព្រឹកនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំងចំពោះការបង្ហោះរូបភាព និង សារក្នុងគណនីហ្វេសប៊ុកមួយឈ្មោះ Sool Cool ដែលគេស្គាល់ថាជាតារាសម្តែងមួយរូប បានបង្ហាញពីការសម្រកទម្ងន់ទៅតាមចិត្តនឹកឃើញរបស់បុរសម្នាក់ បណ្តាលឱ្យរូបគេស្លាប់​ និង ថែមទាំងបានក្រើនរំឭកដល់អ្នកឯទៀតឱ្យមានការប្រុងប្រយ័ត្នជៀសវាងមានគ្រោះថ្នាក់ដល់ជីវិត បើលេបថ្នាំសម្រកហើយមិនបានធ្វើតាមការណែនាំ ។

ក្រៅពីការបង្ហោះរូបភាព នៅលើគណនីហ្វេសប៊ុកដដែល ក៏បានសរសេរសាររៀបរាប់ថា ជួយស៊ែរឱ្យមិត្តភក្កិបានដឹងផង ។ លទ្ធផលប្រើថ្នាំសម្រកគីឡូតាមចិត្តខ្លួនឯងមិនហាត់ប្រាណបណ្តាលឱ្យគាំងបេះដូងស្លាប់ទាំងវ័យក្មេង មិនហាត់ប្រាណហើយប្រើថ្នាំសម្រកអត់សួរគូ្រ អត់សួរបៀបថែខ្លួន អត់សួរ បែរជាធ្វើអីតាមចិត្ត ។

ចឹងបានថា អ្នកចង់សម្រកប្រយ័ត្នទៅទៀត ទោះចង់ហាត់ប្រាណក៏ត្រូវរកគ្រូបង្រៀនឱ្យបានត្រឹមត្រូវ មិនត្រូវចង់ស្អាតហួសចឹងទេ ។ អ្នកធាត់ៗល្មមដឹងខ្លួនហើយ កុំបណ្តោយទៀត ។ ទៅចុះក្មួយ ទៅឱ្យបានសុខណាក្មួយសំឡាញ់ លារហូតហើយ RIP Tol Smartboy ។

You may missed