កម្សត់ណាស់ ប្តីប្រពន្ធចាស់ជរាមួយគូនេះ យាយពិការភ្នែក តាក៏វង្វេងទៀត គ្មានកូនចៅមើលថែ រស់យ៉ាងវេទនា

ពិតជាកម្សត់ខ្លាំងណាស់ កាលបើបានឃើញគ្រួសារមួយ ដែលមានតែយាយ តា ពីរនាក់ប្តីប្រពន្ធ គ្មានកូនចៅមើលថែ រស់នៅកណ្តោចកណ្តែងតែពីរនាក់ ។ អ្វីដែលកម្សត់ខ្លាំងនោះគឺ លោកយាយពិការភ្នែក ឯលោកតា មានជំងឺវង្វេងវង្វាន់ ជួនកាលជិះកង់ ចោលផ្ទះបាត់ ទុកយាយឱ្យនៅផ្ទះ អត់បាយក្រហាយទឹកម្នាក់ឯងក៏មាន។

គ្រួសារលោកយាយ លោកតាពីរនាក់ប្តីប្រពន្ធនេះ មានវ័យចាស់ជរា ពុំមានមុខរបរអ្វីសម្រាប់ចិញ្ចឹមជីវិត ឡើយ ។ រូបភាព និង ខ្សែជីវិតដ៏លំបាកវេទនា របស់លោកតា លោកយាយ ត្រូវបានគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Thoeun Pnn បានបង្ហោះសាររៀបរាប់ពីទុក្ខលំបាកវេទនារបស់គាត់ទាំងពីរនេះ បច្ចុប្បន្នពួកគាត់រស់នៅក្នុង ភូមិធ្នុង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ប្រសិនបើលោក លោកស្រី បងប្អូនមានទឹកចិត្តសប្បុរសធម៌ចង់ជួយដល់ពួកគាត់ ទាំងពីរនាក់នេះ អាចទំនាក់ទំនង ទៅកាន់លេខទូរស័ព្ទរបស់ក្មួយគាត់ផ្ទាល់គឺ ០៩៧ ៥០៣ ២៦ ៦៤  ០៩៧ ៥៧៧ ៩៦ ២២ ។

You may missed