មិនទាន់​ចប់​ទេ​ ​ទូច​ ​ស្រី​លក្ខណ៍​ ​និយាយ​ពី​កា​បូ​បប្រេន​ស្តាប់​ទៅ​ម្យ៉ាងដែរ

​មិនទាន់​ស្ងាត់​ទេ​រឿង​កា​បូ​បប្រេ​ន ពេ​លនេះ​តារាចម្រៀង​ពូកែ​ក្រ​ម៉ិ​ចក្រ​ម៉ើម​ ​ទូច​ ​ស្រី​លក្ខណ៍​ ​បាន​បង្ហាញ​​កាបូបស្រស់ស្អាត​របស់​នាង​ដែលជាផលិតផលរបស់ខ្មែរ រួម​ជាមួយ​ពាក្យ​សម្តី​មួយចំនួន​ស្តាប់​ទៅ​ឃើញថា​ទំនង​ម្យ៉ាងដែរ​ ​។​

​ជាមួយនឹង​ការ​បង្ហោះ​រូបភាព​កាន់​កាបូប​ដ៏​ស្រស់​ស្អាត​ជាច្រើន​សន្លឹក​ដោយមាន​កាន់​កាបូប​ដែ​ល​ធ្វើ​នៅ​ស្រុកខ្មែរ​នោះ ទូច ស្រីលក្ខណ៍ បាននិយាយ​ថា​ ​កាបូប​ដែល​ខ្ញុំ​ប្រេី​ហេី​យមិ​នបា​រម្ភ​ថា​មែន​ ​original​ ​គឺ​មានតែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​ ​សំខាន់​វា​ជា​ផលិតផល​របស់​ប្រទេស​យេីង​ ​ខ្លាច​អី​និង​កាន់​ ខ្លាច​អី​នឹង​ប្រើ​ ​។​ ​សំខាន់​វា​បាន​ជួយ​ឱ្យ​កាត់បន្ថយ​ការ​ចាយ​លុយរាប់​ពាន់​ទៅកាន់​កា​បូ​បថ្លៃៗ ​និយាយ​ឱ្យ​ត្រង់​ស្តាយ​លុយ​ណាស់​ពេល​ដែរ​ខ្ញុំ​ចំណាយ​ទៅ​លេី​របស់​​ថ្លៃ​វា​ហួសពី​ប្រាក់ខែ​របស់ខ្ញុំ​ ​ព្រេាះ​យេីង​មិនមែន​ជា​កូន​អ្នកមាន​ទេ​ ​។​ តែ​ចាយ​ឥត​ប្រ​យេា​ជ​ន៍​នឹង​រកតែ​លុយ​បង់​សាលា​កូន​មិនទាន់​ ​ឥឡូវ​​​សំ​ខាន់​បង់​ភ្លេី​ង និង​ ទឹក ​មែ​នប្រេី​ ​free​ ​ណា​ ។​ ​ការ​លើកឡើង​របស់​ ​ទូច​ ​ស្រី​លក្ខណ៍​ ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​​ជាច្រើន​យល់ស្រប​ ។​ ​

You may missed