ស៊ែរចែកគ្នាចំណាំមុខទុក ស្រីស្អាតម្នាក់ជួលផ្ទះគេម្នាក់ មិនបង់លុយហើយ ចោលសំរាមពេញឥតគិតខ្លួនជាស្រី

មិនសមនឹងមុខមាត់ដ៏ស្រស់ស្អាតរបស់នាងសោះ ដែលនារីរូបស្រស់ម្នាក់បានជួលផ្ទះគេនៅ ហើយគេចមិនព្រមបង់លុយថ្លៃផ្ទះ តែពេលម្ចាស់ផ្ទះគេទៅមើលដល់បន្ទប់ ឃើញជាក់ស្តែងឡើងបះសក់ច្រូងព្រោះតែឃើញសំរាមចោលរាយប៉ាយពាសពេញក្នុងបន្ទប់ ។

ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយ មានឈ្មោះថា​Samphors Chhorn បានបង្ហោះ រូបភាពព្រមជា មួយសារដ៏គួរឱ្យចាប់អារម្មណ៍ថា ទ្រាំលែងបានហេីយវេីយ កុហករហូត ឆាប់មកបង់លុយហេីយ រេីអីវ៉ាន់ចេញងៃ៉នេះភ្លាម ស្អុយខ្លាំងណាស់នាងអេីយ កោតចេះដេក កេីតដែរ ។ ម៉ោង ១២ ម៉ោង ១ បានចូល ហេីយចេញពីព្រលឹមម៉េចចង់គេចមែន ខ្ញុំទុកឱកាសឱ្យយូរហេីយ ព្រោះអាណិត តែនេះវាជិត ២ ខែហេីយ ។ ឆ្ងាញ់ត្រង់គាត់សំដីឡូយដាក់យេីងទៀត សំដីលេីសជំទាវទៀត(បេីអ្នកណាស្គាល់គាត់ប្រាប់ឱ្យមកផង ព្រោះគាត់ប្លុកFbខ្ញុំហេីយខលអត់លេីកទៀត) ។

មហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញការបង្ហោះរូបភាព និង សារដូច្នេះដោយសារតែគេឃើញនារីម្នាក់នេះ មានសម្រស់ស្រស់ស្អាតណាស់ តែមិនគួរណានាងខ្ជិលច្រអូសអ៊ីចឹងសោះ គ្រាន់តែសំរាមក៏មិនយកទៅបោះចោល និង ទុកដាក់ឱ្យស្រួលដែរ សុខចិត្តទុកឡើងរាយប៉ាយ នៅក្នុងបន្ទប់គេងមួយយ៉ាងតូច ហើយថែមទាំងមានក្លិនស្អុយពេញបន្ទប់ថែមទៀតផង​ កោតតែចេះរស់នៅកើតដែរ ? ។

You may missed