ញក់សាច់ ថ្លៃ​ជួសជុល​រថយន្ត​ ​ម៉ូ​លី​កា​ ដែល​​​ក្មេងជិះម៉ូតូ​បុក​ថ្ងៃមុន ​ស្មើ​​ទិញ​រថយន្ត​មួយ​គ្រឿង​ ​

ថ្មី​ៗ​នេះ​អតីត​តារាចម្រៀង​ ​ម៉ូ​លី​កា​ ​ដែល​​គេ​ស្គាល់​​ ​ចែ​កា​ ​លក់​ឡេ​នោះ​បានឱ្យ​ដឹង​ថា​រថយន្ត​ ​Range​ ​Rover​ ​របស់​នាង ​ដែល​ត្រូវ​ក្មេងប្រុស​ម្នាក់​បើក​ម៉ូតូ​បុក​ប៉ុន្មាន​ថ្ងៃមុន​នោះ​ត្រូវ​ចំ​ណាយ​ប្រាក់​ជួស​ជុល​អស់ប្រមាណ​មួយ​ម៉ឺន​ដុល្លារ ​។​ ​ជាមួយនឹង​ការ​សរសើរ​ពី​ទឹកចិត្ត​របស់​ ​ម៉ូ​លី​កា​ ​ក៏​មានការ​អាណិតអាសូរ​ដល់​នាង​ដែល​ត្រូវ​មក​ជួប​រឿង​ស៊យ​បែបនេះ​ ​។​ ​

​អតីត​តារា​ចម្រៀង​រ៉ុ​ក​រូប​នេះ​បានឱ្យ​ដឹង​ថា ​នាង​ពិតជា​មានការ​សោក​ស្តាយ​ដែល​ជួប​នូវ​ហេតុការណ៍​ស៊យ​មួយនេះ ​ហើយដោយ​សារ​ជួប​រឿង​នេះ​ទើប​នាង​អាក់ខាន​ក្នុង​ការចេញដំណើរ​ទៅ​យក​ផលិតផល​នូវ​​ប្រទេស​ថៃ​ ដោយរង់ចាំ​ស្រោចទឹក​រំដោះគ្រោះ​សិន​ ​។​ ​

​គួរ​បញ្ជាក់​ថា​ រថយន្ត​ទំនើប​ម៉ាក Range​ ​Rover​ ​ស៊េរី​ឆ្នាំ ២០១៥​ ​ពណ៌ស​ ​តម្លៃ​ប្រមាណ ១៥ ម៉ឺន​ដុល្លាររបស់ ​ម៉ូ​លី​កា​ ​ត្រូវ​បាន​ក្មេងប្រុស​វ័យ​ប្រមាណ​ ​១៣​ ​ឆ្នាំ​ម្នាក់​ បាន​បើក​ម៉ូតូ​កង់​បី​បុក​ចំហៀង​ខាងស្តាំ​ ​បណ្តាល​ឱ្យថយន្ត​ខូចខាត​មួយ​ចំហៀង​ខាងស្តាំ​ ​កាលពី​ថ្ងៃទី​ ​០៨​ ​កន្លងទៅ​នេះ​នៅ​ម្តុំ​ផ្លូវ​ ​៦០ ម៉ែត្រ​ ​។​ ​អ្វី​ដែល​គួរ​ឱ្យ​សរសើរ​ ​ម៉ូ​លី​កា​ ​មិនបាន​ទាមទារ​សំណង​ឡើយ​គ្រាន់តែ​សុំ​ឱ្យ​ក្មេងប្រុស​នោះ​សុំទោស​តែប៉ុណ្ណោះ​​ ​។

You may missed