បែកធ្លាយរូប អ៊ុន សុធា ស្រាតននោលគោក ក្នុងបន្ទប់ទឹកជាមួយនារីម្នាក់

ក្ដៅ​ៗ​មុន​នេះ​បន្តិច​តារា​សម្ដែង​ប្រុស​ដ៏​ល្បី​ ​អ៊ុន​ ​សុធា​ ​បាន​បង្ហាញ​រូប​ប៉ុន្មាន​សន្លឹក​ចេញពី​កាមេរ៉ា​ ​ក្នុង​ឈុត​ឆាក​សម្ដែង​ភាពយន្ត​ថ្មី​ ​ដែល​តម្រូវ​ឱ្យ​លោក​ថត​ស្រាត​ក្នុង​បន្ទប់ទឹក​ ​ជាមួយនឹង​តារា​ស្រី​ម្នាក់ទៀត​ ​។​ ​នៅ​លើ​គណនី​ហ្វេ​សប៊ុ​ក​ ​លោក​ ​អ៊ុន​ ​សុធា​ ​បាន​បង្ហោះ​ថា​ ​ចូល​សិល្បៈ​ជាង​ ​១០​ ​ឆ្នាំ​ ​លើកទីមួយ​ហើយដែល​ខ្ញុំ​ថត​ស្រា​តៗ​មធ្យម​ ​ងំ​តួ​ស្រី​ក៏​ស្រាត​ដែរ​ហើយ​យើង​ទាំងពីរ​នាក់​អនុវត្ត​ទ្រឹស្ដី​ ​ពីតាគ័រ​ ​ទៀត​ ​សូ​ ​អៀន​​។​ ​

​បន្ថែម​លើ​ពីនេះ​តារា​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ​ ​បាន​បញ្ចេញ​ឈ្មោះ​ហ្វេ​សប៊ុ​ក​តួ​ស្រី​ ​Tharoth​ ​Sam​ ​Oum​ ​ហើយ​រៀប​បន្ត​ថា​ ​​បង​សូម​សរសើរ​ប្អូនស្រី​ ​ដែល​ប្អូន​កាត់​ភាព​អៀនខ្មាស​ ​ហើយ​ខំ​សម្ដែង​បាន​យ៉ាង​ល្អ​ ​ថ្វី​ដ្បិតតែ​ប្អូន​ទើប​ប្រឡូក​ក្ដី​​ ​។​ ​

​តួ​ប្រុស​នៅក្នុង​រឿង​ ​​ស្បែក​គង់​​ ​បញ្ជាក់​ថា​ ​ឈុត​ឆាក​ក្ដៅ​សាច់​ក្នុង​បន្ទប់ទឹក​នេះ​ ​គឺជា​ឆាក​មួយ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​ថ្មី​ ​ដែល​ដឹកនាំ​សម្ដែង​ដោយ​បរទេស​ ​។

You may missed