ពីមុនមិនទទួលស្គាល់ ប៉ុន្តែពេលនេះ ​បែ៉ន​ ​ចំ​រ៉ុង​ ​បាន​ត្រឹម​ស៊ែ​រ​រូប​កូនស្រី​ក្នុង​ហ្វេ​សប៊ុ​ក

​បើ​ទោះ ​ភិន​ ​សុ​ដា​លីស​ ​ធ្លាប់​អះអាង​ថា​មិនបាន​ហាមឃាត់​លោក​ ​បែ៉ន​ ​ចំ​រ៉ុង​ ​មិន​ឱ្យ​ជួប​កូនស្រី​ក៏​ពិត​មែន​ តែ​យ៉ាងណា​រយៈពេល​បី​ឆ្នាំ​ហើយ​លោក​ ​បែ៉ន​ ​ចំ​រ៉ុង​ ​មិនបាន​ទៅ​ជួប​កូនស្រី​ផ្ទាល់​ឡើយ​ ​។​ ​យ៉ាងណា​មិញ​ថ្មី​ៗ​នេះ​លោក​ ​បែ៉ន​ ​ចំ​រ៉ុង​ ​បាន​ត្រឹម​តែ​ស៊ែ​រ​រូប​កូនស្រី​ដែល​បាន​ធ្វើ​ខួប​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​។​ ​

​សម្រាប់​ខួបកំណើត​កូនស្រី​ ​Katherina​ ​គម្រប់​អាយុ​បី​ឆ្នាំ​ ​ភិន​ ​សុ​ដា​លីស​ ​បាន​រៀបចំ​ធ្វើ​យ៉ាង​អធិក​អធម​ជាមួយនឹង​ការ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ដូច​ក្នុង​រឿង​តុក្កតា​ ​។​ ​ក្នុង​នោះ​ក៏​មានការ​ចុះផ្សាយ​​ព្រោងព្រាត​នៅ​តាម​បណ្តាញ​សារព័ត៌មាន​នានា​ ហើយអ្វី​ដែល​កត់សម្គាល់​ក្នុង​នោះ​គេ​សង្កេតឃើញ​លោក​ ​បែ៉ន​ ​ចំ​រ៉ុង​ ​ក៏​បាន​ស៊ែ​រ​ព័ត៌មាន​និយាយ​ពី​កូនស្រី​នេះ​ដែរ​ ​ដោយនេះជា​លើក​ទីពីរ​ដែលគេ​បានឃើញ​លោ​ក​ស៊ែ​រ​​រឿងរ៉ាវ​ដែល​ទាក់ទង​កូនស្រី​ ​។​ ​

​ក្នុង​នោះ​ក៏​មានការ​ ​Comment​ ​ជាច្រើន​ពីសំណាក់​មិត្តភក្តិ​ក្នុង​ហ្វេ​សប៊ុ​ក​ ​ដោយ​អ្នកខ្លះ​បាន​និយាយ​ថា​ ​កាន់តែ​ធំ​ ក្មេងស្រី ​Katherina​ ​កាន់តែ​មានមុខ​ដូច​លោក​ ​បែ៉ន​ ​ចំ​រ៉ុង​ ហើយខ្លះ​សួរ​ថា​នឹក​កូន​មែន​បង​ ? ជាមួយនឹង​អ្នកគាំទ្រខ្លះបាន​លើក​ឡើង​ចំៗ​ថា​លោក​ជា​ឪពុក​មិន​មានការ​ទទួលខុសត្រូវ​ផងដែរ​​ ​តែ​​គេ​មិនបាន​ឃើញ​តារា​សម្តែង​រូប​នេះ​តប​ឡើយ​ ​។​ ​​យ៉ាងណានេះ​គ្រាន់តែ​ជា​អតីតកាល​ប៉ុ​ណ្ណោះ ដោយ​ឆាប់​ៗ​ខាងមុខនេះ​លោក​ ​បែ៉ន​ ​ចំ​រ៉ុង​ ​ត្រៀម​​ចូល​រោងការ​នៅ​ខែវិច្ឆិកា​ជាមួយ​អនាគត​ភរិយា​ដែល​ជា​អ្នក​ខេត្តបាត់ដំបង​ដូច​លោក​ ហើយ​ពេលនេះ​ពួកគេ​ក៏បាន​បង្ហាញ​រូបថត​ ​Pre​ ​Wedding​ ​ហើយ​ដែរ​ ​។

You may missed