ទម្លាយឈ្មោះពិត តារាចម្រៀងប្រុសល្បីៗ ៨ រូប មុនចូលសិល្បៈ

នៅក្នុង​វិស័យ​សិល្បៈ​ ​មិនថា​តារាចម្រៀង​ ​តារា​សម្ដែង​ ​ពិធីករ​ ​ពិធី​ការិនី​ ​នោះ​ទេ​ ​ភាគច្រើន​បាន​ប្ដូរ​ឈ្មោះ​របស់​ខ្លួន​ ​ដើម្បី​កាន់តែ​ទាក់ទាញ​ ​អាច​ឆក់​យក​ប្រជាប្រិយ​ភាព​បាន​ ​និង​ ​ស្ដាប់​ទៅ​ពីរោះ​ប្លែក​ ​ខុសពី​ឈ្មោះ​ប្រជាពលរដ្ឋ​សាមញ្ញ​ ​។​ ​យ៉ាងណាមិញ​ ​មាន​តារាចម្រៀង​ប្រុស​ល្បី​ៗ​ជាច្រើន​រូប​ ​សុទ្ធតែ​ប្រើ​ហៅក្រៅនៅក្នុង​សិល្បៈ​ ​ហើយក៏​មាន​ប្រិយមិត្ត​មួយចំនួន​បានដឹង​ឈ្មោះ​ពិត​ ​និង​ ​មួយចំនួន​ធំមិន​ធ្លាប់​បានដឹង​នោះ​ទេ​ ​។​ ​នៅ​ថ្ងៃនេះ «​ប្រជាប្រិយ» ​សូម​ទម្លាយ​ឈ្មោះ​ពិត​តារាចម្រៀង​ប្រុស​ល្បី​ៗ​ ​៨​ ​ដួង​ដូចតទៅ​ ​៖​ ​

​១​.​ ​លោក​ ​ខេមរៈ​ ​សិរីមន្ត​ ​​ប្រឡូក​ចូល​សិល្បៈ​ដំបូង​ ​កាលពី​ជាង​ ​១០​ ​ឆ្នាំ​ ​ឈ្មោះ​ ​ខេមរៈ​ ​សិរីមន្ត​ ​ត្រូវ​បាន​គេ​ស្គាល់​ទូទាំង​ប្រទេស​ ​តាមរយៈ​បទ​ ​បេះដូង​អ្នកប្រដាល់​​ ​និង​ ​បទ​ ​​អន្ទង​ស្នេហ៍​ ​។​ ​ដំ​បូងៗ​គ្មាន​នរណា​ម្នាក់​ដឹងពី​ឈ្មោះ​ពិត​របស់​លោក​ ​ខេមរៈ​ ​សិរីមន្ត​ ​នោះ​ទេ​ ​លុះ​ក្រោយ​មក​ស្រាប់តែ​ត្រូវ​បាន​គេ​ទម្លាយ​ថា​ ​ឈ្មោះ​ ​ប៊ុ​ន​ ​ថៃ​ ​ជា​ឈ្មោះ​ពិត​របស់​កំពូល​តារាចម្រៀង​ប្រុស​នេះ​ ​។​

២​.​ ​ឆាយ​ ​វីរៈ​យុទ្ធ​ ​​មិន​ខុសគ្នា​ប៉ុន្មាន​នោះ​ទេ​ ​លោក​ ​ឆាយ​ ​វីរៈ​យុទ្ធ​ ​មានឈ្មោះ​ល្បី​សុះសាយ​ទូទាំង​ប្រទេស​តាមរយៈ​បទចម្រៀង​ពី​រោះ​ៗ​រាប់មិនអស់​ ​។​ ​គ្មាន​នរណា​ម្នាក់​នឹកស្មាន​ថា​ ​លោក​មានឈ្មោះ​ពិត​ ​ឆាយ​ ​ចាន់​ឆោម​ ​នោះ​ទេ​ ​ហើយក៏​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ផង​ដែរ​ ​។​ ​

​៣​.​ ​ឆន​ ​សុវណ្ណា​រាជ​ ​ពេល​ដែល​ឈានជើង​ចូល​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​តាមរយៈ​បទ​ដំបូង​ ​«​ទីក្រុង​គ្មាន​មេឃ​»​ ​អ្ន​ក​ណាៗ​ក៏​ស្គាល់ឈ្មោះ​ ​ឆន​ ​សុវណ្ណា​រាជ​ ​ដែរ​ ​។​ ​ឈ្មោះ​ក្នុង​សិល្បៈ​របស់​ពីរោះ​ម្យ៉ាង​ ​ហើយ​ឈ្មោះ​ពិត​ក៏ម្យ៉ាងដែរ​ ​គឺ​ ​ឆន​ ​សុវណ្ណា​រ៉ា​ ​។​ ​

​៤​.​ ​ហ្សូ​ណូ​ ​ជឿ​ថា​មាន​អ្នកគាំទ្រ​តិចណាស់​ ​ដែល​ធ្លា​ប់​បានដឹង​ពី​ឈ្មោះ​ពិត​តារា​ប្រុស​ខ្ពស់​ស្រឡះ​រូប​នេះ​ ​ព្រោះ​លោក​មិនដែល​បង្ហើប​ ​ហើយក៏​គ្មាន​អ្នកណា​ធ្លាប់​បង្ហើប​ដែរ​ ​។​ ​ទើប​តែ​ថ្មី​ៗ​នេះ​ ​អ្នក​ជិ​ត​ស្និទ្ធ​តារា​ប្រុស​រូប​នេះ​ទម្លាយ​ថា​ឈ្មោះ​ ​កែ​ ​សុ​ណ្ណា​រ៉េ​ត​ ​ជា​ឈ្មោះ​ពិត​របស់​លោក​ ​ហ្សូ​ណូ​ ​។

​៥​.​ ​ខេម​ ​​រី​ឯ​ម្ចាស់​បទ​ ​បេះដូង​អើយ​ ​ឯណេះ​វិញ​ ​ឈាន​ចូល​ផលិត​កម្ម​ថោន​ ​បាន​ប្រើ​ឈ្មោះ​ ​ខេម​ ​នេះ​តែម្ដង​ ​។​ ​ចំណែក​ឯ​ឈ្មោះ​ពិត​វិញ​គឺ​ ​ប៉ុន​ ​សុ​ណា​រិន​ ​។​

​៦​.​ ​នី​កូ​ ​តារាចម្រៀង​វ័យក្មេង​រូប​សង្ហា​នី​កូ​ ​ជា​ប្អូនប្រុស​បង្កើត​លោក​ ​ណុប​ ​បាយ៉ា​រិទ្ធិ​ ​វិញ​ ​មានឈ្មោះ​ពិត​វែង​ជាង​ឈ្មោះ​សិល្បៈ​ ​។​ ​នី​កូ​ ​មានឈ្មោះ​ពិត​ថា​ ​ណុប​ ​សម្បត្តិ​ពុទ្ធិ​ ​។

​​​៧​.​ ​នី​ ​រតនា​ ​​នី​ ​រតនា​ ​ជា​ឈ្មោះ​បេក្ខជន​ដ៏​លេចធ្លោ​ម្នាក់​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ ​Cambodian​ ​Idol​ ​រដូវ​កាល​ទី​ ​១​​ ​។​ ​ក្រោយ​ជាប់​ជយលាភី​ ​ក្លាយជា​តារាចម្រៀង​ប្រចាំ​ហង្ស​មាស​ស្រាប់តែ​ធ្លាយ​ថា​ ​លោក​មានឈ្មោះ​ពិត​ ​នី​ ​ម៉ា​ប់​ ​។​

​៨​.​ ​អេ​ឡិច​ ​ចាន់​ត្រា​ ​​តារា​ប្រុស​កាត់​ចិន​រូប​នេះ​វិញ​ ​ជា​អ្នកចម្រៀង​ផង​ ​សម្ដែង​ផង​ ​និង​ ​ជាពិធី​ករ​ផង​ ​ឈ្មោះ​ក្នុង​សិល្បៈ​បែប​អឺរ៉ុប​ ​គឺ​ ​អេ​ឡិច​ ​ចាន់​ត្រា​ ​តែ​ឈ្មោះ​ពិត​វិញ​បែប​ចិន​គឺ​ ​លឹម​ ​ប៉ោ​ស្រ៊ុ​ន​ ​។

You may missed