ទើបតែដឹង ខេត្តព្រះសីហនុមានក្រុមហ៊ុនមកវិនិយោគច្រើនដល់ម្ល៉ឹងផង

បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជាបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដែលធ្វើឱ្យខេត្តមួយនេះ មានការអភិវឌ្ឍន៍រីកចម្រើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានក្រុមហ៊ុនរាប់រយក្រុមហ៊ុនបាននាំគ្នាទៅធ្វើការវិនិយោគ ជាមួយការបង្កើតការងារជូនពលរដ្ឋធ្វើបានរាប់ម៉ឺននាក់ ។

នៅក្នុងឱកាសនៃការអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគ ពាណិជ្ជកម្ម និង សេដ្ឋកិច្ចចិនចំនួន ៤០ក្រុមហ៊ុន ចូលជួបពិភាក្សាការងារ កាលពីរសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានជំរាបជូនភ្ញៀវថា រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ធ្វើឱ្យខេត្តមានការប្រែប្រួល ពីមុនខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ មកដល់ពេលបច្ចុប្បន្ន ជាខេត្តពាណិជ្ជកម្មមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើការ និង ៤ទៀត កំពុងត្រៀមដំណើការ ទាក់ទាញក្រុមហ៊ុនប្រមាណជា៣០០ មកវិនិយោគ ផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៨០.០០០នាក់ ។

ឯឧត្តមមានប្រសាសន៍បន្តទៀតថា សម្តេចតេជោ បានជម្រុញឱ្យក្រសួង ស្ថាប័នចុះមកជួយកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ក្នុងក្រុងព្រះសីហនុ នៅរដូវប្រាំងខាងមុខ ចាប់ផ្តើមដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនខ្សែដើម្បីបំរើឱ្យវិស័យទេសចរណ៍ និង វិនិយោគ ។ ហើយខេត្តនេះ នៅមានសក្តានុពលជាច្រើនផ្សេងទៀតផ្តល់ឱកាសដល់អ្នកវិនិយោគទុន ដើម្បីពិនិត្យ និង ធ្វើការសិក្សា ការវិនិយោគនៅខេត្តព្រះសីហនុ ។

You may missed