សូមជួយស៊ែបានទេ! វរសិល្បៈករអាយ៉ៃជើងចាស់ លោកពូ ព្រហ្មម៉ាញ ប្រកាសបង្រៀន អាយ៉ៃ និងច្រៀងភ្លេងការ ដល់កូនខ្មែរដោយមិនគិតថ្លៃ

ភ្នំពេញ៖ មហាជនពិតជាបានស្គាល់ពីហើយ លោកពូ ព្រហ្ម ម៉ាញ ដែលជាកំពូលវរសិល្បៈករអាយ៉ៃជើងចាស់ម្នាក់ ដ៍ល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ។

ថ្មីៗនេះ លោកពូព្រហ្ម ម៉ាញ បានប្រកាស បង្រៀនច្រៀងអាយ៉ៃ និងចម្រៀងភ្លេងការ ដោយមិនគិតថ្លៃ ដល់កូនខ្មែរទាំងអស់ ដើម្បីក្រេបយកជំនាញ នៃការច្រៀងអាយ៉ៃ និងចម្រៀងភ្លេងការ បន្តវេនដល់កូនខ្មែរបន្តទៀត កុំឲ្យបាត់បង់ ឬសាបសូន្យ ដោយមានបង្រៀននៅក្នុងបុរីខេស៊ី ជិតវត្តតាំងក្រសាំង អាស័យដ្ឋាន L១៤ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះតទៅ។

ក្នុងនោះយោងតាមការបង្ហោះរបស់លោក ហេង ឡុង បានសរសេរទាំងស្រុងថា ៖ « បងប្អូនខ្មែរពិតជាទទួលស្គាល់ ពីសមត្ថភាពដ៏អស្ចារ្យរបស់លោកពូ ព្រហ្ម ម៉ាញ នៅពេលដែលអត់ពីលោកពូទៅសួរថា តើបទពិសោធន៍ ជំនាញ ចំណេះដឹងទាំងអស់នេះ នឹងត្រូវបាត់បង់។ នេះជាកត្តាដែលជំរុញឲ្យលោកពូផ្ទាល់ ក៏ដូចជា សមាគមសិល្បករខ្មែរ គាំទ្រឲ្យមានសាលាបណ្ដុះបណ្ដាលបង្រៀនអាយ៉ៃ និងចំរៀងភ្លេងការដល់យុវជនជំនាន់ក្រោយ។ សូមអញ្ជើញបងប្អូនទស្សនា និងចែកចាយឲ្យបានទូលំទូលាយ ដើម្បីផ្ដល់ឱកាសដល់កូនខ្មែរ ដែលមានបំណងចង់រៀនដែលគិតថ្លៃ»​ ៕