ជួយស៊ែរឲ្យបងប្អូនខ្មែរបានឃើញគ្រប់គ្នាផង!ឧកញ៉ា ឡេង ណាវ៉ាត្រា នឹង​បើក​ផ្សារ​ទំនើប​ជួយ​ទិញ​កសិផល​ធម្មជាតិរបស់​កសិករ​ខ្មែរ

ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះដោយឃើញមានការជជែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកអំពីប្រធានបទវិស័យកសិកម្មនៅប្រទេសកម្ពុជា យ៉ាងក្ដៅគគុក ដោយមានកសិករភាគច្រើនមានការពិបាកនៅក្នុងការលក់ចេញនូវផលិតផលរបស់ខ្លួន ព្រមទាំងលក់ចេញទៅហើយក៏ប៉ុន្តែមានតម្លៃថោកពេក ដោយមើលឃើញពីផលវិបាករបស់ប្រជាកសិករដែលជួបបញ្ហាទាំងអស់ងាកមកលោកឧកញ្ញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានបង្ហោះឲ្យដឹងពីគម្រោងបង្កើតផ្សារទំនើបកសិផលធម្មជាតិ មិនត្រឹមតែប៉ុណ្ណោះលោកបានសរសេររៀបរាប់យ៉ាងលំអិតថា “ខ្ញុំសម្រេចបើកផ្សារទំនើប(កសិផលធម្មជាតិ )មានទីតាំងកណ្ដាលនៅOlympia​ ហើយត្រៀមពង្រីក 250 សាខា ក្នុងទីក្រុងភ្នំពេញ ដែលទិញតែ កសិផលរបស់កសិករខ្មែរតែប៉ុណ្ណោះយកមកលក់ សូមបងប្អូនកសិករទាំងអស់ ផលិតផលកសិកម្មផ្ដោតទៅលើគុណភាព សុខភាពជាចំបង ទើបខាងផ្សាររបស់ខ្ញុំទទួលទិញយក ដែលត្រូវឆ្លងកាត់កាត្រួតពិនិត្យ ពីអង្គការ និងស្ថាប័នពាក់ព័ន្ធ ដែលបញ្ជាក់ពីគុណភាពសុខភាពពិតប្រាកដ ទើបចូលផ្សារខ្ញុំបាន ។ សូមបញ្ជាក់បងប្អូនកសិករប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់សាធាតុគីមីដែលធ្វើឲ្យប៉ះពាល់សុខភាពនោះខាងផ្សារទំនើបរបស់ខ្ញុំមិនទទួលទិញនោះទេ។

ខ្ញុំបាទ ឡេងណាវ៉ាត់ត្រា សូមគោរពស្នើសុំទៅ ស្ថាប័នក្រសួង ដែលពាក់ព័ន្ធ មេត្តា ជួយសម្របសម្រួលខ្ញុំបាទនេះ ផង ដើម្បីមានភាពងាយស្រួល នឹងទទួលបាន គុណភាពជោគជ័យ។ សម្រាប់ក្រុមហ៊ុនផ្សេងឬ បងប្អូនដែលមានបំណងចង់ចូលរួម នៅលើគម្រោងនេះ ឬមានចំណេះដឹងអ្វីបន្ថែម អាចទាក់ទងមកលេខខាងលើដើម្បី ពិភាក្សា ដាក់គោលដៅបន្ថែម ដើម្បីឱ្យ ផ្សារទំនើបកសិផល នេះទទួលបានភាពជោគជ័យ ពិតប្រាកដសម្រាប់ ការទទួលទិញពីបងប្អូន កសិករ ។ ជាពិសេសនោះ គឺមានតែបងប្អូន ទាំងអស់មេត្តា គាំទ្រ ផលិតផលកសិផលធម្មជាតិ ទើបផ្សាទំនើបនេះ អាចឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យបាន ព្រោះផ្សារទំនើបកសិផលនេះប្រឈមមុខនឹងការខាត ខ្លាំងបំផុត តែយ៉ាងណា ខ្ញុំប្ដេជ្ញាចិត្ត ប្រឹងប្រែងឲ្យអស់ពីលទ្ធភាព។

error: Content is protected !!