តារាចិនល្បីៗ នាំគ្នាបរិច្ចាគលុយផ្ទាល់ខ្លួន ជួយសង្គ្រោះអ្នកមានជំងឺវីរុសផ្លូវដង្ហើមប្រភេទថ្មី

បច្ចុប្បន្ន ប្រទេស​ចិន កំពុង​ទទួល​រង​ភាព​វឹកវរ​ពី​ការ​រាត​ត្បាត​នៃ​វីរុស​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី ដែល​​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​កើន​ឡើង​រហូត​ដល់ ៨០ នាក់ ខណៈ​ជាង ២០០០ នាក់​ផ្សេង​ទៀត​កំពុង​ឆ្លង​ជំងឺ ។

ទន្ទឹម​គ្នា​នឹង​ការ​ជួប​បញ្ហា​ដ៏​អាក្រក់​បែប​នេះ សិល្បករ​ជា​ច្រើន​ក្នុង​ប្រទេស​ចិន បាន​នាំ​គ្នា បរិច្ចាគ​ថវិការផ្ទាល់​ខ្លួន​មួយ​ចំនួន​ធំ ដើម្បី​ជួយ​សង្គ្រោះ​សហគម​របស់​ខ្លួន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ជំងឺ​អាសន្នរោគ​ដ៏​កាច​សាហាវ​មួយ​នេះ

១. តារា​សម្ដែង Angela Baby និង​ស្វាមី បរិច្ចាគ​ចំនួន ២០០ ០០០ យ័ន (ប្រមាណ ២៨ ៨០០ ដុល្លារ)

២. តារា​សម្ដែង Yang Zi បរិច្ចាគ​ចំនួន ៥០០ ០០០ យ័ន (ប្រមាណ ៧២ ០០០ ដុល្លារ)

៣. តារា​សម្ដែង Yang Mi, Liu Shishi និង Liu Yifei ម្នាក់ៗ​បរិច្ចាគ​ចំនួន ៥០០ ០០០ យ័ន (ប្រមាណ ៧២ ០០០ ដុល្លារ)

៤. តារា​សម្ដែង Louis Koo បរិច្ចាគ​ចំនួន ១០ លាន​យ័ន (ប្រមាណ​ជាង ១ លាន​ដុល្លារ)