សាលារៀនមួយកន្លែងនៅខេត្តព្រះសីហនុ ប្រកាសផ្អាកការសិក្សាបណ្ដោះអាសន្នចាប់ពីថ្ងៃនេះ

គ្រាន់តែមានករណីផ្ទុះ មេរោគកូរ៉ូណា (coronavirus) កើតឡើងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ១ ករណី ភ្លាម សាលារៀន LIFE SCHOOL បានប្រកាសផ្អាកការសិក្សាបណ្តោះអាសន្នភ្លាម ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា LIFE SCHOOL បានធ្វើការលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា សេចក្តីប្រកាសនិងជូនដំណឹងដល់អាណាព្យាបាល និងសិស្សសាលាជីវិតទាំងអស់!

ដោយមានការបញ្ជាក់ពីក្រសួងសុខាភិបាលអំពីមេរោគ កូរ៉ូណា (coronavirus) កើតឡើងនៅ ក្រុងព្រះសីហនុ សិស្សសាលាជីវិតទាំងអស់មិនអនុញាតឱ្យមកសាលារៀនឡើយនៅ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ ឡើយ។ សាលានឹងជូនដំណឹងនៅពេលក្រោយបើមានការផ្លាស់ប្តូរ សូមអរគុណ!។

គួរបញ្ជាក់ថា កាលពី ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ ក្រសួងសុខាភិបាល បានប្រកាសថា មានការផ្ទុក មេរោគ កូរ៉ូណា (coronavirus) ១ ករណី ក្រោយមានពីមានការសង្ស័យ លើជនជាតិចិនចំនួយន ៤ នាក់ដែលចូលមកក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២០ កន្លងមក ។