ដើមឈើ ៣​ប្រភេទ​នេះ​បណ្តេញ​អស់រឿង​ស៊យ នាំមក​នូវ​ភាពរុងរឿង សំណាង​ល្អ​ដល់​គ្រួសារ​ទាំងមូល​

ដើមឈើ​ផ្តល់​សារៈប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​យើង ។ វា​គឺជា​ម៉ាស៊ីន​ចម្រោះ​ធម្មជាតិ ជួយ​ឲ្យ​បរិយាកាស​ល្អ​បរិសុទ្ធ និង​ថែម​ទាំង​បង្កើត​ទិដ្ឋភាព​ស្រស់ស្អាត ត្រជាក់​ភ្នែក សម្រាប់​គេហដ្ឋាន​របស់​អ្នក ។​

​ក្នុង​ហុងស៊ុយ ដើមឈើ​ដើរតួនាទី​សំខាន់បំផុត ។ ដើមឈើ​នីមួយនឹង​មាន​ឥទ្ធិពល​ពិសេស​ដល់​ព្រេងសំណាង​ លាភ ។ តែ​ក៏​មាន​ដើមឈើ​ខ្លះ​បែរ​ជា​នាំមក​នូវ​ភាព​ស៊យ ប្រភព​ថាមពល​អសកម្ម​សម្រាប់​គ្រួសារ ។​ តាំងពី​បុរាណ​មក គេ​តែ​ចាត់ទុក​ដើមឈើ ៣​ប្រភេទ​ខាងក្រោម​ដូចជា ទេវតា​រក្សា​ខ្លោងទ្វារ​ អាច​បណ្តេញ​អស់​ភាព​ស៊យ​ឧបទ្រពចង្រៃ នាំមក​នូវ​ភាពរុងរឿង សំណាងល្អ ។​

​ដើម​ស្លា​ ​ដើម​ស្លា​មាន​រាង​ត្រង់ សាយ​ស្លឹក​នៅ​លើ​ខ្ពស់ ។ ដើម​ស្លា​កម្រ​ជ្រុះ​ស្លឹក ដាំ​១​រយពេល​នឹង​ចេញ​ផ្លែ ។ នោះ​គឺជា​លក្ខណពិសេស​របស់​ដើម​ស្លា ធ្វើឲ្យ​វា​ក្លាយជា ទេវតា​រក្សាទ្រព្យ​ មួយ​ដ៏​អស្ចារ្យ​ក្នុង​ទស្សនៈ​របស់​ហុងស៊ុយ ។​ ​វា​នឹង​បណ្តេញ​រឿង​មិនល្អ និង​នាំមក​នូវ​ភាព​ចម្រុងចម្រើន សុខសាន្ត​ឲ្យ​គ្រួសារ ។​

ដើម​ឫស្សី​ ​ដើម​ឫស្សី​ជា​និមិត្តរូប​របស់​ភាព​អាយុ​វែង ភាព​សាមគ្គីភាព និង​រឹងមាំ ទោះបី​អាកាសធាតុ​តឹងរ៉ឹង​យ៉ាងដូចម្តេច ឫស្សី​នៅ​តែ​ស៊ុប​ទ្រុប រីកចម្រើន​យ៉ាង​ល្អ មានជីវិត​ខ្លាំងក្លា ។​ ​ក្នុង​ហុងស៊ុយ ក្រៅ​ពី​អត្ថន័យ​ខាងលើ ឫស្សី​នៅ​ជា អ្នក​ថែម​រក្សា​ផ្ទះ​ ដ៏​វិសេស បណ្តេញ​អស់រឿង​អាក្រក់​ចង្រៃ ។ នាំមក​នូវ​សំណាងល្អ ។ អាស្រ័យហេតុនេះ អ្នកជំនាញការ​ហុងស៊ុយ​ឧស្សាហ៍​ទូន្មាន​គ្រប់​គ្នា​គួរ​ដាំ​ដើម​ឫស្សី​នៅ​មុខ​ទ្វារផ្ទះ ដើម្បី​គ្រួសារ​ត្រជាក់ត្រជុំ កក់ក្តៅ ជួប​សំណាងល្អ​ទាំង​ទ្រព្យសម្បត្តិ និង​សុខភាព ។​

ដើម​ដូង​លំអ​ ​ដើម​ដូង​លំអ ជា​ដើមឈើ​បង្កាត់​រវាង​អម្បូរ​ស្លា និង​ដូង ។ ដូង​លំអ​ងាយ​ដាំ ងាយ​ថែទាំ ស្រូប​យក​ផ្សែង​ធូលី ជាតិពុល ជួយ​ឲ្យ​បរិយាកាស​ល្អ​បរិសុទ្ធ​ជាង ។​ ​ក្នុង​ហុងស៊ុយ ដូង​លំអ​នាំមក​នូវ​ភាព​សម្បូរ​សប្បាយ​ឲ្យ​គ្រួសារ ស្លឹក​ជា​របាំង​ប្រផ្នូល​អាក្រក់ ឧបទ្រពចង្រៃ ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ វា​នៅ​អាច​ទាក់ទាញ​សំណាង​ល្អ​មក​ឲ្យ​សមាជិក​ម្នាក់ៗ​ក្នុង​គ្រួសារ ជួយ​ឲ្យ​រឿង​គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ជោគជ័យ ។