ថ្ងៃនេះជាខួបទី១១៦​ឆ្នាំ​ នៃការយាងសោយទីវង្តត​របស់សម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សិរីវឌ្ឍនា

ថ្ងៃនេះជាខួបទី១១៦​ឆ្នាំ​ នៃការយាងសោយទីវង្តត​របស់សម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សិរីវឌ្ឍនា ២៧ មេសា ១៩០៤ – ២៧ មេសា ២០២០ ។
សូមក្រាបថ្វាយមហាព្រះរាជកុសលខួបទី ៤៥ព្រះវស្សា ថ្ងៃសោយព្រះពិរាល័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៃសម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សិរីវឌ្ឍនា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ឯកសារដ៏កម្រ ស្តីអំពីព្រះរាជដំណើរយាងមកដល់ នៃសម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា នៅអាកាស យាន្តដ្ឋាន នៃសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីព្រះអង្គ ត្រូវបានឃុំព្រះកាយ នៅក្នុងព្រះបរមរាជវាំងចាប់ពីខែមីនា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំ១៩៧០ ក្រោយពីមានរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ចេញពីតំណែងដឹកនាំដោយ លោកសេនាប្រមុខ លន់ នល់ រហូតដល់ខែតុលា ឆ្នាំ១៩៧៣ ក្រោមការជួយអន្តរ គមន៍ពីសំណាក់ ឯកឧត្តម ជូ អេនឡាយ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និច សុន ប្រធានាធិបតី នៃ សហរដ្ឋអាមេរិក សម្តេចព្រះមហាក្សត្រីយានី ត្រូវបានរដ្ឋាភិបាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកសេនាប្រមុខ លន់ នល់ អនុញ្ញាតឲ្យភៀសព្រះកាយទៅកាន់ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីព្យាបាលព្រះរោគ ដែលកំពុងមានសភាពធ្ងន់ធ្ងរ ។

ឯកឧត្តម ជូន អេនឡាយ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិចិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានថ្វាយព្រះបដិសណ្ឋារកិច្ចស្វាគមន៍ និងការសាកសួរព្រះរាជសុខភាពព្រមទាំងបានជួយជ្រោមជ្រែងផ្តល់នូវវេជ្ជបណ្ឌិតដ៏ចំណានៗសម្រាប់ព្យាបាលព្រះរោគ ថ្វាយសម្តេចព្រះមហាក្សត្រីយានី ក្នុងពេលដែលស្តេចគង់ប្រថាប់នៅរដ្ឋធានីប៉េកាំង៕អត្ថបទ PNN News

error: Content is protected !!