Breaking News! អាមេរិកស្លាប់ដោយសារកូវីដ ២៥០០នាក់ទៀតនៅ ២៤ម៉ោងចុងក្រោយ អ្នកស្លាប់សរុបលើស ៦ម៉ឺននាក់

សហរដ្ឋអាមេរិកបានកត់ត្រានូវកំណើនអ្នកស្លាប់ដោយជំងឺកូវីដ១៩ចំនួន ២៥០២ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ។ នេះបើយោងតាមរបាយការណ៍សាកលវិទ្យាល័យ Johns Hopkins ត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ។

បន្ទាប់ពីមានការថយចុះត្រឹមជាងមួយពាន់ៗកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ចំនួនអ្នកស្លាប់របស់អាមេរិកបានកើនឡើងខ្លាំងជាថ្មីម្តងទៀតក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។

សរុបមកទល់ពេលនេះ យ៉ាងហោចណាស់មានមនុស្ស ៦០៨៥៣ នាក់បានស្លាប់ ខណៈអ្នកឆ្លងសរុបបានកើនដល់ជាង ១លាននាក់ ដោយមានករណីវិជ្ជមានថ្មីយ៉ាងហោច ២៥០០០ករណីត្រូវបានរកឃើញកាលពីម្សិលមិញ។

តួលេខ​អ្នក​ឆ្លង​ទូទាំង​ពិភពលោក​បាន​កើន​ដល់ជាង ២,២លាននាក់ ស្លាប់ជាង ២២ម៉ឺននាក់ ដោយ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក អេស្ប៉ាញ​គឺជាប្រទេស​មានករណីច្រើនបំផុត​លំដាប់ទី​ពីរ​ជាមួយ​អ្នក​ឆ្លងជាង ២៣ម៉ឺននាក់ ស្លាប់ជាង ២៤០០០នាក់ ខណៈ​អ៊ីតាលី​ស្ថិត​នៅ​លំដាប់ទី៣ មាន​អ្នក​ឆ្លងជាង ២០ម៉ឺននាក់ និង​ស្លាប់ជាង ២៧០០០នាក់។ ប្រភពអត្ថបទ៖ កម្ពុជាថ្មី

error: Content is protected !!