អតិថិជនច្រើន ទទួលមិនបានទាន់ពេល ម្ចាស់ហាងពេជ្រ ដាណា ចេញវីដេអូសុំទោសទាំងយប់

លោក​ស្រី ទ្រី ដាណា ដែល​ជា​ម្ចាស់​ហាង​ពេជ្រ ដាណា បាន​ចេញ​វីដេអូ​សុំ​ទោស​អតិថិជន​ទាំង​យប់ បន្ទាប់​ពី​អតិថិជន​ជា​ច្រើន បាន​នាំ​គ្នា​ទៅ​ជាវ​គ្រឿង​អលង្ការ​ហួស​ការ​ស្មាន រហូត​មិន​អាច​ទទួល​បាន​ដិត​ដល់។

​លោក​ស្រី ទ្រី ដាណា បាន​និយាយ​ថា ក្នុង​ពេល​សម្ពោធ​បើក​ហាង​ថ្មី​នេះ អតិថិជន​មាន​ការ​គាំទ្រ​ច្រើន ធ្វើ​ឱ្យ​លោក​ស្រី​មិន​អាច​ទទួល​បាន​ដិត​ដល់ បើ​ទោះ​បី​ខំ​ប្រឹង​ដោយ​គ្មាន​សម្រាក​ក៏​ដោយ។ លោក​ស្រី ទ្រី ដាណា បាន​បញ្ជាក់​ថា បុគ្គលិក​ទាំង​អស់​បាន​ខិត​ខំ​បម្រើ​អតិថិជន​ខ្លាំង​ណាស់ ហើយ​លោក​ស្រី​ផ្ទាល់ រួម​ទាំង​ស្វាមី ក៏​បាន​ជួយ​លក់​ទាំង​អស់​គ្នា​ពី​ព្រឹក រហូត​ដល់​ល្ងាច​ផង​ដែរ។ លោក​ស្រី បាន​បញ្ជាក់​ថា នឹង​ខិត​ខំ​បន្ថែម​ទៀត ហើយ​ក៏​អរគុណ​ដល់​អតិថិជន​ទាំង​អស់ ដែល​បាន​ជួយ​គាំទ្រ​ហាង​ថ្មី​របស់​លោក​ស្រី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សូម​ទស្សនា​វីដេអូ៖


You may have missed