បែកមិត្តភក្តិយូរ ឃើញមិត្តលំបាក ក៏ជូនលុយ១០ម៉ឺនរៀល ក្រដាស១០០៛សុទ្ធ ឲ្យមិត្តចាក់សាំងទុករត់ម៉ូតូឌុប រឺយកទៅចងការលុយឲ្យអ្នកផ្សេងបន្ត កើនជាកូនលុយទៀត

មិត្តភក្តិតែងតែជួយគ្នាក្នុងគ្រាណាក៏ដោយ ជាក់ស្តែងលោកគ្រូពេទ្យធ្មេញម្នាក់មានឈ្មោះថា មេត្រី បានបង្ហោះពីការយកចិត្តទុកដាក់ជួយមិត្តភក្តិរបស់គាត់ដែលធ្លាប់ស្គាល់ទេ បច្ចុប្បន្នមិត្តភក្តិរបស់គាត់កំពុងស្ថិតក្នុងស្ថានភាពលំបាក ក៏គាត់បានជូនថវិកាចំនួន ១០ម៉ឺនរៀលជាក្រដាស ១០០រៀលសុទ្ធ និងឲ្យមិត្តរបស់គាត់ទុកចាក់សាំងរត់ម៉ូតូឌុប និងយកទៅចងការប្រាក់ទៀតផង។ គាត់បានបង្ហោះរៀបរាប់ថា

លោកគ្រូពេទ្យធ្មេញមេត្រី បានរៀបរាប់នៅលើបណ្តាញសង្គម របស់លោកថា 100.000 រៀល​ ១០មុឺនរៀល​ ជួយ​ មិត្តល្អខ្ញុំក្នុងពេលគាត់លំបាកបំផុត លុយនេះអាចអោយសំលាញ់​ យកប្រេីប្រាស់តាមតំរូវការ​ ដូចជា​ ចាក់សាំងម៉ូតូ​ សំរាប់​អាជីវកម្ម​ រត់ម៉ូតូឌុប​ បាន​ យ៉ាងតិចក៏​ ១ខែដែរ! រឺអាចយកទៅ​ ចងការលុយ​ អោយអ្នកផ្សេងបន្តទៀត កេីនកូនលុយទៀតក៏បានដែរ នៅក្នុងសង្គមយេីង​សព្វថ្ងៃនេះ​ មានមនុស្សច្រេីន​ប្រភេទណាស់​ មាន​ ក្រ​ ល្អ​ អាក្រក់​ ចិត្តបាប​ ចិត្ត​បុណ្យ​ មានលិត​ អត់លិត​ ច្រេីនណាស់​ណាហេីយខ្ជិលរៀបរាប់! ចឹងហេីយ​ នៅពេលណាយេីងបានជួបមនុស្សល្អ​ មនុស្សចេះជួយយកអាសារយេីង​ ជាពិសេស​ មនុស្សដែលជួយយេីងនៅពេលយេីង​ លំបាក​បំផុត​ និយាយអោយចំ​ គឺជួយយេីង​ ពេលយេីងបាត់បង់អ្វីគ្រប់យ៉ាង!

មនុស្សបែបនេះ​ សឹងថាមួយជីវិត​សំរាប់អ្នកខ្លះមិនទាន់បានជួបផង​។ យ៉ាងណាមិ​ញ​ ពេលដែលយេីងបានជួបហេីយ​ ត្រូវចេះថែរក្សា​ និង​ រាប់អានគាត់អោយបានយូរ​ រឺក៏រក្សាអោយបានរហូត​នៅមិត្តភាពល្អជាមួយមិត្ត​ ជាពិសេស​មិត្តដូចបានរៀបរាប់ខាងលេី!ជាចុងក្រោយ​ សុំសួរថា​ អ្នកអាននឹង​ ធ្លាប់បានជួបមិត្ត​ភក្ត័​ល្អ​ ល្អ​ ចេះជួួយគ្នា​ និងយល់ចិត្តបែបនេះហេីយ​ រឺនៅ??។

You may have missed