លោក ឃួង ស្រេង បញ្ជា​​មន្រ្តី​ផ្តល់​ប័ណ្ណសមធម៌ដល់​ពលរដ្ឋ​ក្រីក្រឲ្យ​ត្រឹមត្រូវ កុំ​ពុករលួយ​​រក​​តែ​គ្នាឯង

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានស្នើ​ដល់​មន្រ្តី​ពាក់ព័ន្ធ​របស់​ខ្លួន ត្រូវ​មាន​តម្លាភាព​ក្នុង​ការ​ផ្តល់ប័ណ្ណសមធម៌ ដល់ពលរដ្ឋក្រីក្រ​ពិតប្រាកដ ដាច់​ខាត​មិនត្រូវ​​លម្អៀង​ទៅ​លើ​​សាច់ញាច់ ក្រុមគ្រួសារខ្លួន​ និង​រើស​អើង​ដល់ពលរដ្ឋមាន​និន្នការ​នយោបាយផ្សេងគ្នា​ឡើយ។

អភិបាលរូប​នេះ បញ្ជាក់​ថាការធ្វើប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រ ត្រូវតែច្បាស់លាស់ចំទិសដៅនិង​ត្រឹមត្រូវ​តាមគោលការណ៍ដែល​រដ្ឋាភិបាល​បានកំណត់ ដើម្បី​ធានា​បាន​យ៉ាង​ណា​ពលរដ្ឋ​ក្រីក្រ​ដែល​ពិត​ជា​រង​គ្រោះពិត​បា្រកដដោយកូវីដ ១៩ នឹង​មិន​អត់ឃ្លាន​ឬ​​ដាច់បាយ​នោះឡើយ។

ក្នុង​ករណីចង់ជួយដល់មន្រ្តីក្រោម​ឱវាទ​ដែល​លំបាក​ ខណ្ឌ​ទាំង​អស់​ត្រូវតែប្រើប្រាស់យន្តការដោះស្រាយ ក្នុងកម្រិតរដ្ឋបាលខណ្ឌដោយផ្ទាល់ តែ​បើ​សិន​គ្មាន​លទ្ធភាពក្នុង​ការ​ដោះស្រាយ ត្រូវបន្តបញ្ជូនមកថ្នាក់រាជធានី ដើម្បីចាត់វិធានការជួយសម្រួល​ឲ្យ​បាន​សមស្រប។ ប្រភពអត្ថបទ Angkor Post

You may have missed