ត្រេកអរផង! ពេលនេះទារកដែលឪពុកម្តាយយកទៅបោះចោលនៅគំនរសំរាម ត្រូវបានអគ្គនាយក​សាលា​អន្តរជាតិ​ហ្គោលដិន​ប៊្រីជ ​ផ្តល់អាហារូបករណ៍យ៉ាងពិសេសមួយ គឺ…

កាលពីពេលថ្មីៗនេះ មានទារិកាម្នាក់ត្រូវបានម្ដាយ ឪពុកបោះបង់ចោលនៅគំនរសម្រាមនៅម្ដុំមជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ដោយទារិកាមួយនេះត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសម្រាម ប្រទះឃើញនៅលើគំនរសម្រាម ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យ៉ាងណាមិញ ក្រោយពេលបងប្អូនប្រជាពលរដ្ឋនៅម្ដុំនោះ បានប្រទះឃើញទារិកាម្នាក់នេះរួច

ក៏បានរាយការណ៍ទៅកាន់អាជ្ញាធរសង្កាត់ផងដែរ។ ម្យ៉ាងវិញទៀត ពេលនេះទារិកាម្នាក់នេះ ត្រូវបានគេយកទៅត្រួតពិនិត្យ និងតាមដានមើលពីសុខ មិនតែប៉ុណ្ណោះ ក្រោយពិនិត្យរួច ឃើញថា នាងមានសុខភាពល្អ ហើយក៏មានអ្នកស្ម័គ្រចិត្តយកទៅចិញ្ចឹមធ្វើជាកូនទៀតផង។

ដោយលែក ពិតជាដំណឹងដ៏ល្អបំផុត ដោយទារិកដែល​ត្រូវ​បាន​ឪពុក​ម្តាយ​បង្កើត​របស់​ខ្លួន​បោះ​បង់ចោល​នៅ​គំនរ​សម្រាមនៅ​ចាក់អង្រែក្រោម និង​ទទួល​បានការ​សិក្សា​ដោយ​ឥត​គិតថ្លៃ​​ពី​សាលា​អន្តរជាតិ​ហ្គោលដិន​ប៊្រីជ​ភ្នំពេញ​។ លោក​បណ្ឌិត សេង រិទ្ធី ស្ថាបនិក​និង​ជា​អគ្គនាយក​សាលា​អន្តរជាតិ​ហ្គោលដិន​ប៊្រីជ​ភ្នំពេញ ​បាន​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​ទារិកា​កំសត់​រូប​នេះ នៅ​ពេល​ទារិកា​នោះ​គ្រប់​អាយុ​ចូល​រៀន ១​ឆ្នាំ​កន្លះ ដែល​ជា​កម្រិត​អាយុ​ដែល​សាលាទទួល​មើល​ថែទាំ​និង​បណ្តុះ​បណ្តាល​កុមារ​។

លោក​បណ្ឌិត​បាន​ថ្លែង​ប្រាប់ថា៖ ខ្ញុំ​សូម​ចូល​រួម​ចំណែក​ផ្តល់​ជូន​នូវ​ការ​អប់រំ​ដល់​ទារិកា​នេះ​ឱ្យ​បាន​រៀនសូត្រ​នៅ​សាលា​របស់​ខ្ញុំ គឺ​សាលា​អន្តរជាតិ​ហ្គោលដិន​ប៊្រីជ​ភ្នំពេញ ដោយ​ឥត​គិត​ថ្លៃ នៅ​ពេល​ទារក​អាយុ​បាន ១ឆ្នាំកន្លះ​ឡើង​ទៅ​រហូត​ដល់​ចប់​កម្ម​វិធី​សិក្សា។ ការ​សម្រេច​ចិត្ត​លោក​អគ្គនាយក​សាលា​បាន​ធ្វើឡើង​ដោយសារ​លោក​មាន​ក្តី​អាណិត​ទារិកា​នេះ​យ៉ាង​ខ្លាំង

បន្ទាប់​ពីលោក​បាន​អាន​ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​ដោយ ខ្មែរឡូត កាល​ពី​ពេល​ថ្មីៗ​នេះ អំពី​ការ​យក​កូន​ទៅ​បោះ​បង់​ចោលក្នុង​គំនរ​សម្រាម ហើយ​បន្ទាប់​មក​ក៏​ត្រូវ​បាន​គេ​សង្គ្រោះ និង​យក​ទៅ​ចិញ្ចឹម​បី​បាច់។


You may have missed