តិចអត់ដឹង នៅភូមិព្រះដាក់ឥលូវមានសេវាជួលកង់ស្រាប់ អាចជួលជិះលម្ហែតាមចិត្តបានលែងលំបាកដឹកកង់ទៅជិះទៀតហើយ

ដោយសារតែកំណើននៃភ្ញៀវទេសចរក្នុងស្រុកមានការកើនឡើង នៅក្នុងភូមិព្រះដាក់បានអនុញ្ញាតឱ្យអ្នកភូមិអាចចាប់យករបរថ្មីមួយទៀត គឺបើកហាងជួលកង់ ។ របរជួលកង់ វាជារបរមួយមានសក្តានុពលនៅពេលបច្ចុប្បន្ន ហើយរបរនេះក៏ជាផ្អែកមួយក្នុងការថែរក្សាបរិស្ថាន ពីការបំពុលដោយផ្សែងឧស្ម័នមិនល្អផងដែរ ។

ប្រការនេះ បានបង្កភាពងាយស្រួលសម្រាប់អ្នកចង់ជិះកង់លេងតាមទីជនបទ ហើយសម្រាប់បងប្អូនដែលនិយមចូលចិត្តជិះកង់ ឥឡូវនេះមិនចាំបាច់ពិបាកដឹកកង់មកជាមួយតាំងពីក្នុងក្រុងរហូតមកដល់ភូមិព្រះដាក់ទៀតទេ ដោយភ្ញៀវទេសចរអាចជួលកង់នៅទីនេះផ្ទាល់បាន និង អាចជិះលេងកម្សាន្តកាត់តាមផ្ទះអ្នកភូមិលើខ្នងបារាយណ៍ចាស់ មើលទេសភាពវាលស្រែធំល្វឹងល្វើយ ឬ ជិះទៅលេងភ្នំបូក បឹងតានាវ បឹងឈូក ប្រាសាទបន្ទាយស្រី ទៅតាមជម្រើសរៀងៗខ្លួន ។

សម្រាប់អភិបាលស្រុកបន្ទាយស្រី លោក​ ឃឹម ហ្វីណង់ បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលបានឃើញភាគលាភនៃវិស័យទេសចរណ៍បន្តិចម្តងៗ ត្រូវបានបែងចែកជាការងារ មុខរបរ និង ប្រាក់ចំណូលបន្ថែមថ្មីជូនទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមរបស់លោកកន្លងមក។ ប្រភពអត្ថបទ ប្រជាប្រិយ



You may have missed