ក្តៅៗ អាជីវក​ខេត្ត​កែប បញ្ចេញ​ភស្តុតាង​មាន​ទាំង​រូបថត និង​បាន​អះអាងថា លោក អ៊ឹម ជីវ៉ា និយាយ​មូល​បង្កាច់​រឿង​ជួល​តូប​អង្គុយ​ធម្មតា 35$ ថ្លៃ​ជាង​បន្ទប់​សណ្ឋាគារ​ទៀត​!

កាលពីពេល​ថ្មីៗ​នេះ លោក អ៊ឹម ជីវ៉ា បាន​បញ្ចេញ​វីដេអូ​ខ្លីៗ​ចំនួន​២ ស្នើ​ដល់​អភិបាលខេត្ត​កែប និង​ក៏​ដូច​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​នេះ ជួយ​ចុះ​ត្រួត​ពិនិត្យមើល​បងប្អូន​អាជីវករ​នៅតាម​តំបន់​កម្សាន្ត​សំខាន់ៗ​ផង ក្រោយពី​បាន​ជួប​ផ្ទាល់​ដោយ​ជួល​តូប​អង្គុយ​ធម្មតា​សោះ​កាប់​ក្នុងតម្លៃ​រហូតដល់​ទៅ ៣៥ ដុល្លារ ហើយ​បើ​មិន​ចង់​អស់ថ្លៃ​ជួល​តូប​ទេ គឺ​ត្រូវ​កុម្ម៉ង់​ម្ហូប​ចាប់​៥​មុខ ហើយ​ក្នុង​១​មុខ​ចាប់ពី​៦​ម៉ឺន​រៀល​ឡើងទៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​លោក អ៊ឹម ជីវ៉ា បានចេញ​វីដេអូ​និយាយ​បែបនេះ ស្រាប់​តែមាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា Ouk Rithysak បាន​បង្ហោះ​សារ​ឆ្លើយតប​ទៅកាន់​លោក អ៊ឹម ជីវ៉ា ដោយ​ធ្វើការ​ចោទ​ទៅវិញ​យ៉ាង​ដូច្នេះ​ថា​៖ «​ម្ចាស់​ហាង​បានចេញ​បកស្រាយ​ហើយ​។ សូម​បងប្អូន​ជួយ​វិនិច្ឆ័យ​ទាំងអស់គ្នា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុ​អី​ចាំ​block ម្ចាស់​ហាង​ធ្វើ​អី មិន​ព្រម​ឲ្យ​គាត់​តទល់​ក្នុង​page​របស់ខ្លួន​ទៅ​?​។ បើ​ចង់​តវ៉ា ឬ​វែក​ញ៉ែ​ករក​ខុសត្រូវ សូម​ខ​ល​មក លេខ​គណៈកម្មការ​រៀប​ចំ​សណ្តាប់ធ្នាប់​។ សូមជួយ Comment ផង តើ​ខាង​ណា​ខុស​ខាង​ណា​ត្រូវ​?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​អាហា​រដ្ឋា​ន សម្រស់​កោះទន្សាយ​» ក៏បាន​ធ្វើការ​ច្រានចោល​ចំពោះ​ការលើកឡើង​របស់លោក អ៊ឹម ជីវ៉ា ដោយបាន​បញ្ជាក់​ឲ្យ​បងប្អូន​មហាជន​បាន​ជ្រាបថា​៖ «​អាហារ​ដ្ឋា​ន​សម្រស់​កោះទន្សាយ​យើងខ្ញុំ សូម​អភ័យទោស​ចំពោះ​បង​ម្ចាស់ account facebook ឈ្មោះ អ៊ឹម ជីវ៉ា ដែល​បានមក​សម្រាក​កម្សាន្ត​កន្លែង​យើងខ្ញុំ បើ​ករណី​ការបម្រើ ឬ​ផ្តល់​សេវា​មិនបាន​ពេញលេញ​សូម​បងៗ​ម​ត្តា​អធ្យាស្រ័យ និង​សូមជួយ Comment ក្នុងន័យ​កែលម្អ​ផង ដោយ​ជាក់ស្តែង​២​ឬ ៣​ថ្ងៃ​កន្លងទៅនេះ អាកាសធាតុ​មិន​អំណោយផល​ភ្លៀង​ផង​ខ្យល់​ផង តែ​កន្លែង​ខ្ញុំ​រកតែ ខ្ចុះ ឬ​តុ​ជូន​ភ្ញៀ​ង​អង្គុយ​ពុំបាន​ផង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ខ្ញុំ​មានការ​សោកស្តាយ​ជា​ពន់ពេក​ដែល​បង​បាន live Video មូល​បង្កាច់​ថា​យើងខ្ញុំ​បាន​យក​ថ្លៃ​ខ្ចុះ​បង​រហូតដល់ 35$ ហើយ​មុខម្ហូប​ចាប់ពី​៧​ម៉ឺន​រៀល​ឡើង រហូត​ទៅដល់​៥​មុខ​ទើប​អាច​អង្គុយ​បាន ដោយមាន​ចេតនា​បង្ខូចឈ្មោះ​របស់​ខេត្ត​កែប និង​ដាក់បន្ទុក​មក​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​កែប​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងខ្ញុំ​សូម​បដិសេធន៍​ជាដាច់ខាត​នូវ​បញ្ហា​អស់ទាំង​នេះ ព្រោះ​អាហារ​ដ្ឋា​ន​យើងខ្ញុំ​មាន​ស្លាក​យីហោ បញ្ជី​មុខម្ហូប​ត្រឹមត្រូវ និង​បម្រាម​ផ្សេងៗ​ទៀត ដើម្បី​រក្សា​សុវត្ថិភាព និង​ទំនុកចិត្ត​ជូន​ភ្ញៀវ​។ ហេតុនេះ សូម​បង​មេត្តា​ដក​ពាក្យ​នេះ​ចេញ ដើម្បី​រក្សាបាន​នូវ​ភាពថ្លៃថ្នូរ និង​កិត្តិយស​ទាំងអស់គ្នា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះជា​បែបណា ជាដំបូង លោក អ៊ឹម ជីវ៉ា បានធ្វើការ​ឆ្លើយតប​ទៅកាន់​គណនី Ouk Rithysak ក្តៅៗ​បែបនេះ​ថា​៖ «​ឲ្យ​គាត់​ហ៊ាន​ស្បថ​ងាប់​មួយ​ពូជ ឬ​ងាប់​ដោយ​វេទនា​អត់ថា​ខ្ញុំ​ប្លុក​គាត់ ! សំ​ដីស​ជាតិ មាយា​ទស​ពូជ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក លោក​ក៏បាន​បង្ហោះ​សារ​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ជា​បន្តបន្ទាប់​ទៀតថា​៖ «​ស្អែក​ខ្ញុំ​នឹងធ្វើ​សន្និសីទកាសែត​ស្តីពី​មន្ត្រី​ប៉េអឹម​ម្នា​ក់នៅ​ខេត្ត​កែប ចេញមុខ​កាង​ការពារ​ពួក​មនុស្ស​អាក្រក់​ដែល​លក់​កោរ​កាប់​ក្នុង​ខេត្ត​កែប នៃ​រដូវ​បុណ្យទាន ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បានដឹង​។​»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ប្រជាពលរដ្ឋ គេ​មិន​ហ៊ាន​ខ​ល​ទៅ ដោយសារ​តែមាន​មន្ត្រី​អាក្រក់​ខ្លះ ចេញមុខ​កាង​ការពារ​អ្នកលក់​កាប់​កោរ​តាមចិត្ត​ពេល​បុណ្យទាន​ម្តងៗ អ៊ឹ​ចឹ​ង​តើ​បាន​ខំប្រឹង​ចេញមុខ​ការពារ​ណាស់ សង្ស័យ​បាន​ផលប្រយោជន៍ ឬ​ជា​បងប្អូន​ហើយ​មើលទៅ សុំទោស​ជីវ៉ា​មិន​ខ្លាច​ទេ មើល​មនុស្ស​ខុស​ហើយ​»៕ ប្រភពអត្ថបទ CEN

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

You may have missed