Month: September 2018

ឈុតប៉ូលិសស្រីស្អាតរបស់ ចោម ច័ន្ទ និង ចោម ក្វាន់ អង្រួនបេះដូងប្រុសៗ !

មុននេះបន្ដិចគណនេយ្យហ្វេសប៊ុករបស់បងស្រីតារាសម្ដែង ដេននីក្វាន់ គឺអ្នកនាង ចោម ច័ន្ទ បានបង្ហោះរូបឈុតប៉ូលិសស្រីពីរនាក់ប្អូនស្រី ចោម ក្វាន់ ធ្វើអោយអ្នកប្រើប្រាស់បណ្ដាញសង្គមចាប់អារម្មណ៍ និងសរសើរពីសម្រស់របស់អ្នកទាំងពីរ។អ្នកនាង ចោម ច័ន្ទ ក៏បានអោយដឹងថា កាលដែលនាងតែងខ្លួនបែបនេះដើម្បីទៅចូលរួមពិធីជប់លៀងរបស់មេធំ ៕

ជីវិតប្អូនស្រីកំព្រាទាំងបីនាក់ រស់នៅផ្ទះដែលមានដំបូលធ្លុះធ្លាយមើលស្ទើរ

កំសត់ណាស់លោកអើយ នេះជីវិតប្អូនស្រីកំព្រាទាំងបីនាក់ ដែលបានរស់នៅផ្ទះដែលមានដំបូលធ្លុះធ្លាយមើលសឹងតែមិនយល់ ហើយក្មេងៗអស់ទាំងនេះកំពុងរស់នៅក្នុងភូមិព្រែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លេខទូរស័ព្មេភូមិ 015 72 01 27 ។ ពិតជាគួអោយសង្វេកនិងអាណិតស្រណោះណាស់ ដែលកើតមកមានជីវិតនឹងគេហើយ…

បុរសចិនម្នាក់ផឹកស្រវឹងល្បួងស្រីស្នេហ៍រួមរ័ក ស្រីមិនព្រមប្រុសដាល់ឆ្អល់ពោះ

ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏លួងលោមស្រីស្នេហ៍របស់ខ្លួនជាជនជាតិខ្មែរ ឡើងផ្ទះសំណាក់ ដើម្បីរួមរ័កមេត្រី លុះខាងស្រីមិនព្រម ស្រាប់តែបុរសជាប្រុសស្នេហ៍ចិត្តកំណាច ក៏បានស្ទុះទៅវាយដំច្រំធាក់ ដាល់ចូលពោះគូស្នេហ៍របស់ខ្លួន បណ្តាលឱ្យចុកឆ្អល់ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ វាយខ្នោះនាំយកទៅប៉ុស្តិ៍សួរនាំ ស្រាប់តែទៅដល់ត្រូវជនដៃដល់ធ្វើពុតជាសន្លប់ស្តូក។ ហេតុការណ៍អំពើហិង្សា ប្រុសខឹងស្រីស្នេហ៍មិនព្រមឡើងផ្ទះសំណាក់រួមរ័កជាមួយខ្លួន…

ថាម៉េច!ឪពុកស្ត្រីរងគ្រោះដែលបុរសចំនួន១៧នាក់រំលោភបណ្តាក់គ្នាដូចខ្យងព្រមបញ្ចប់សាច់រឿងត្រឹមហ្នឹង?

បន្ទាប់ពីរឿងរ៉ាវដ៏កម្រមួយបានបែកធ្លាយនិងប៉ះពាល់ដល់កិត្តិយសផងនោះបានធ្វើឱ្យសមត្ថកិច្ចប្រឹងប្រែងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដោយបានកោះហៅបុរសមួយចំនួនមកសាកសួរជុំវិញការឆក់ឱកាសប្រើទឹកលុយលួងលោមស្ត្រីដែលមានសតិមិនប្រក្រតីរួមរ័កបណ្តាក់គ្នាដូចខ្យងហើយត្រូវបែកធ្លាយនៅពេលនាងមានផ្ទៃពោះ៥ខែទៅហើយ។ ការស្រាវជ្រាវអស់រយៈពេល២ថ្ងៃជាលទ្ធផលបានត្រឹមតែកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតែភាគីបុរសចំនួន១៧នាក់ដែលពាក់ព័ន្ធមិនត្រូវបានឃាត់ខ្លួននោះទេព្រោះហួសនីតិវិធី។ មន្ត្រីនគរបាលស្រុកបរសេដ្ឋបានបង្ហើបឱ្យដឹងនៅថ្ងៃទី៦ខែកញ្ញានេះថាករណីដែលកើតឡើងនៅឃុំបរសេដ្ឋស្រុកបរសេដ្ឋបានបិទការស្រាវជ្រាវហើយដោយភាគីខាងឪពុកស្ត្រីរគ្រោះសម្រេចស្នើសុំថាមិនបន្តប្តឹងអ្នកពាក់ព័ន្ឋដែលធ្វើឱ្យកូនស្រីគាត់មានផ្ទៃពោះទៀតទេ។ ឪពុកស្ត្រីរងគ្រោះនឹងឡើងទៅជួបជាមួយតំណាងអយ្យការដើម្បីរំលត់បណ្តឹងអាជ្ញាករណីកូនស្រីគាត់ជាមួយបុរសជាច្រើននាក់នៅក្នុងភូមិ។ ការដែលឪពុកសុខចិត្តឡើងទៅជួបតំណាងអយ្យការបែបនេះដោយសារតែគាត់បានទទួលលុយសំណងរដ្ឋប្បវេណីសរុបប្រមាណជាង៨លានរៀលពីក្រុមបុរសដែលជាប់សង្ស័យពាក់ព័ន្ធផ្លូវភេទជាមួយកូនស្រីគាត់រួចមក។ តាមការពិតរឿងរ៉ាវអាស្រូវនេះបានកើតឡើងរួចទៅហើយរីឯកូនស្រីគាត់មានផ្ទៃពោះកាន់តែធំគាត់គ្រាន់តែចង់បានលុយខ្លះទុកយកមកចំណាយពេលឆ្លងទន្លេនិងចិញ្ចឹមរូបគេទៅថ្ងៃអនាគតតែប៉ុណ្ណោះ។ នេះបើតាមឪពុកស្ត្រីរងគ្រោះនិយាយប្រាប់មន្ត្រីនគរបាលដែលចុះទៅទីនោះ។ មន្ត្រីដដែលបានបន្តថាលុយសំណងជាង៨លានរៀលគឺក្រុមគ្រួសារស្ត្រីរងគ្រោះទទួលបានពីបុរសចំនួន១៧នាក់ដែលបានបង់ទៅឱ្យឪពុកម្តាយនាងមុនពេលរឿងនេះបែកធ្លាយមកខាងក្រៅនិងដឹងដល់សមត្ថកិច្ច។ មានមតិជាច្រើននៅក្នុងភូមិកើតហេតុបានលើកឡើងថាមូលហេតុដែលឪពុកស្ត្រីរងគ្រោះស្ទុះស្ទាទៅជួបតំណាងអយ្យការដោយសារតាមរយៈភូមិឃុំនៅពេលកោះហៅភាគីពាក់ព័ន្ធមកដោះស្រាយគឺបានឯកភាពគ្នាថាមិនប្តឹងប្តល់ទៀតឡើយទើបគេព្រមបង់លុយ។ ហេតុនេះហើយទើបគាត់សុំដល់សមត្ថកិច្ចថាបញ្ចប់រឿងត្រឹមនេះដោយគាត់មិនបានដឹងថានៅជាប់បណ្តឹងអាជ្ញានោះឡើយ។​ បើទោះជាភាគីពាក់ព័ន្ធបានសងសំណងរដ្ឋប្បវេណីទៅឱ្យក្រុមគ្រួសារស្ត្រីរងគ្រោះក្តីក៏គេនៅមិនទាន់ដឹងថាតើតំណាងអយ្យការនឹងសម្រេចតម្កល់រឿងទុកឥតចាត់ការឬយ៉ាងណានៅឡើយទេ៕

ភ្លើងប្រចណ្ឌ!!! បំផ្ទុះគ្រាប់បែកស្លាប់ទាំង២នាក់ប្តីប្រពន្ធ នៅមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្តីប្រពន្ធ២នាក់ រស់នៅមិនសូវចុះសម្រុងនឹងគ្នានោះទេ ដោយសារតែបុរសជាប្តី គឺជាមនុស្សប្រចណ្ឌចូលចិត្តរករឿងប្រពន្ធ និងធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួន២៣លើកមកហើយ តែមិនបានសម្រេច លុះចុងក្រោយ ទំនងជាភ្លើងប្រចណ្ឌកាន់តែឆេះឆួលខ្លាំងឡើង រហូតដល់ទ្រាំលែងបាន ទើបបុរសជាប្តីដាច់ចិត្តកាន់គ្រាប់បែក រួចស្ទុះទៅចាប់ឱបប្រពន្ធបំផ្ទុះ បណ្តាលឱ្យស្លាប់ទាំង២នាក់ ប្តីប្រពន្ធក្នុងថ្លុកឈាមគួរឱ្យរន្ធត់។…

ក្រពេកសុខចិត្តឈប់រៀនខំមកធ្វើជាកម្មករឡឥដ្ឋ ជួយសម្រាលឪពុកម្តាយមិនប្រយ័ត្នត្រូវម៉ាស៊ិនកិនដាច់ដៃ

ខេត្តត្បូងឃ្មុំ ៖ក្មេងប្រុសម្នាក់ព្រោះតែជីវភាពគ្រួសារទីទ័លក្រលំបាកខ្លាំងពេកចង់ជួយសម្រាលបន្ទុកគ្រួសារក៏ចូលទៅធ្វើជាកម្មករនៅក្នុងឡឥដ្ឋជាមួយឪពុកម្តាយដែរទាំងដែលខ្លួនមិនទាន់គ្រប់អាយុនៅឡើយស្រាប់តែអកុសលខណៈដែលកំពុងរុញដីចូលក្នុងម៉ាស៊ីនកិនដីឥដ្ឋក៏ស្រាប់តែជ្រុលដៃត្រូវម៉ាស៊ីនកិនដាច់ត្រឹមកំភួនដៃបណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ការងារម៉ាស៊ីនកិនដីឥដ្ឋកិនដាច់កំភួនដៃក្មេងប្រុសជាកម្មករឡឥដ្ឋនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០១៨នៅចំណុចម៉ាស៊ីនវាយដីឥដ្ឋក្នុងបរិវេណសិប្បកម្មឡឥដ្ឋមួយកន្លែងស្ថិតនៅភូមិទួវិហារឃុំជីរោទិ៍ទី២ស្រុកត្បូងឃ្មុំ។ ក្មេងប្រុសរងគ្រោះដែលត្រូវម៉ាស៊ីនកិនដីឥដ្ឋកិនដាច់ដៃមានឈ្មោះអឿនវាយុអាយុ១៤ឆ្នាំមុខរបរជាកម្មករឡឥដ្ឋបម្រើការនៅក្នុងសិប្បកម្មឡឥដ្ឋខាងលើនិងមានលំនៅក្នុងភូមិឃុំកើតហេ តុខាងលើ។ ចំណែកម្ចាស់សិប្បកម្មឡឥដ្ឋខាងលើមានឈ្មោះលាង វាសនាភេទប្រុសអាយុ៣៧ឆ្នាំ។ តាមសម្តីបុរសឈ្មោះ ស្រ៊ន់ វណ្ណាអាយុ៥៥ឆ្នាំមុខរបរកម្មករឡឥដ្ឋនិងត្រូវជាឪពុករបស់ក្មេងប្រុសរងគ្រោះបានរៀបរាប់ប្រាប់ថាជីវភាពគ្រួសាររបស់គាត់មានសភាពក្រីក្រតោកយ៉ាកខ្លាំងណាស់២នាក់ប្តីប្រពន្ធគ្មានរបរអ្វីរកស៊ីចិញ្ចឹមជីវិតនោះទេគឺមានតែមកធ្វើជាកម្មករនៅក្នុងឡឥដ្ឋខាងលើដើម្បីរកប្រាក់កម្រៃចិញ្ចឹមគ្រួសារ។ ចំណែកកូនប្រុសរបស់គាត់(ក្មេងប្រុសរងគ្រោះ)ដោយមានចិត្តអាណិតឪពុកម្តាយនិងចង់ជួយសម្រាលបន្ទុកគ្រួសារផងក៏បានទាមទារមកធ្វើការក្នុងឡឥដ្ឋជាមួយពួកគាត់ជាឪពុកម្តាយដែរលុះហាមឃាត់មិនបានទើបគាត់បានទៅសំពះសុំអង្វរថៅកែឡឥដ្ឋឱ្យជួយទទួលកូនប្រុសគាត់ចូលមកធ្វើការផង។ បុរសជាឪពុកក្មេងប្រុសរងគ្រោះបន្តថាលុះមកដល់ថ្ងៃកើតហេតុកូនប្រុសរបស់គាត់បានដាក់ដីចូលទៅក្នុងម៉ាស៊ីនដូចសព្វដងលុះបន្តិចក្រោយមកមិនដឹងជាយ៉ាងម៉េចស្រាប់តែជ្រុលដៃចូលក្នុងម៉ាស៊ីនបណ្តាលឱ្យម៉ាស៊ីនកិនដាច់ត្រឹមកំភួនដៃរងរបួសយ៉ាងធ្ងន់តែម្តងនិងសំណាងល្អត្រូវអ្នករួមការងារប្រទះឃើញជួយចាប់ទាញចេញទាន់កុំអីរមូលចូលទាំងខ្លួនត្រូវម៉ាស៊ីនកិនស្លាប់បាត់ទៅហើយ៕ ប្រភព៖​នគរធំ

ពិតជាស្អាតខ្លាំងណាស់! វ៉ាន់ នីឡាពេលគ្រងឈុតកូនក្រមុំនេះ

កូនស្រី សំណព្វចិត្តរបស់ លោកតា វ៉ិច ទ័រ ដែល ប្រិយមិត្តភាគច្រើនស្គាល់ច្បាស់ថា ជាតារាកំប្លែង វ័យក្មេង វ៉ាន់ នីឡាកាន់តែធំពេញវ័យកាន់តែមានរូបរាងស្រស់សោភា គួរជាទីចាប់អារម្មណ៍ដល់មហាជនគ្រប់មជ្ឈដ្ឋានដែលធ្វើឱ្យប្រជាប្រិយភាពរបស់នាងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គេកត់សម្គាល់ឃើញថាតារាកំប្លែងសាច់សខ្ចី វ៉ាន់ នីឡានៅ…

អាសូរនាងណាស់ត្រូវឪពុកចិត្តអប្រិយហ៊ានលើកដៃធ្វើទារុណកម្មកូនដែលមានអាយុទើបតែ៣ឆ្នាំដល់ថ្នាក់នេះ

ធ្វើជាឪពុកគេ ហេតុអ្វីក៏មានចិត្តឃោឃៅបែបនេះ បុរសជាឪពុកម្នាក់គ្រាន់តែកូនតូអាយុទើបតែ៣ឆ្នាំ ឈឺក្អកក្អួត នាពេលកណ្តាលយប់ ដោយរំខានដល់ការដេកពួនរបស់ពួកគេ គេក៏បានប្រើហិង្សាវាយទាត់ធាក់ទៅលើកូនតូចរូបនោះ បណ្តាលឱ្យមានរបួសស្នាមពេញខ្លួន ហើយភ្នែកទាំងសងខាងរបស់កូនតូចរូបនោះឡើងជាំ ថែមទាំងមានកកឈាមនៅក្នុងកែវភ្នែកទៀតផង ។ អ្នកជិតខាងឃើញបែបនេះ ទ្រាំមិនបាន ក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនបុរសជាឪពុកយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ។…

តោះស៊ែរម្នាក់មួយមកបើគាំទ្របវរកញ្ញាឯកកម្ពុជាគ្រងឈុត «ល្ខោនខោល» លើឆាកប្រកួត Miss Universe នៅប្រទេសថៃ

នៅលើទំព័រហ្វេសប៊ុករបស់យុវជនម្នាក់ដែលគេស្គាល់ឈ្មោះ Nara Feshionបានធ្វើការ បង្ហោះសារអមដោយរូបភាពដ៏ល្អវិចិត្រមួយបង្កឱ្យមហាជននិងអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍និងគាំទ្រយ៉ាងខ្លាំងបើសិនជាការលើកឡើងរបស់យុវជននោះក្លាយជាការពិត ។ ពិតណាស់យុវជនណារ៉ាបានចែករំលែករូបគំនូរមួយសន្លឹកដែលជារូបឈុត«ល្ខោនខោល» របស់ខ្មែរក្នុងភាពកែច្នៃយ៉ាងស្រស់ស្អាតប្រណីតនិងបានបង្ហាញពីអត្តសញ្ញាណខ្មែរយ៉ាងច្រើន។ យ៉ាងណាមិញអមជាមួយរូបគំនូរនោះដែរយុវជនណារ៉ាក៏បានបង្ហាញពីចេតនាមួយផងដែរដោយលោកបាននិយាយថា «បើសិនឈុតនេះក្លាយជាឈុតតំណាងកម្ពុជាសម្រាប់ប្រកួត Miss Universe តើអ្នកទាំងអស់គ្នាពេញចិត្តទេ????» ។ ក្នុងនោះដែរយុវជនណារ៉ាក៏បានបញ្ជាក់និងធ្វើការអភ័យទោសទុកជាមុនផងដែរប្រសិនបើ មានការលើសលស់…

លោក ពេជ្រ ស្រស់ រិះគន់ខ្លាំងៗទៅយុវជនម្នាក់ដែលបានលើកឡើងថារចនាបទល្ខោនខោលខ្មែរចម្លងពីសៀម

មួយរយៈចុងក្រោយនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបានសម្តែងការព្រួយបារម្ភ ខ្លាចប្រទេសថៃចុះបញ្ជីល្ខោនខោលរបស់ខ្មែរធ្វើជារបស់ខ្លួន។ ការព្រួយបារម្ភមានសម្រាប់ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់វណ្ណៈ មានទាំងប្រជាពលរដ្ឋធម្មតា សិស្សានុសិស្ស យុវជន សិល្បៈករ-សិល្បការនី មានទាំងអ្នកនយោបាយផងដែរ។ តួយ៉ាង លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានប្រតិកម្មខ្លាំងៗទៅគណនីយ្យឈ្មោះ Heng…

You may have missed